US Agency for Global Media

News and Information from Around the World

Active filters Source: Rfa Khmer Rss
Clear all
21 Apr 2026, 15:57 GMT By ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលាលោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វា​ជា​រឿង​ល្អ នៅ​ពេល​កម្ពុជា​ទទួល​បាន​យុទ្ធោបករណ៍​ពី​មហាអំណាច ទាំង​ពី​ប្រទេសចិន និង​សហរដ្ឋអាមេរិក ប្រសិនបើ​យក​លុយ​ទៅ​ទិញ​ហើយ​មិន​មែន​ជា​ជំនួយ ពីព្រោះ​កម្ពុជា​អាច​ទុក​ប្រើ​ឱ្យ​អស់​ពី​សមទ្ធភាព ដើម្បី​ការពារ​ជាតិ​បាន។ អ្នកឃ្លាំមើលបានលើកឡើងថា ចិនបានប្រគល់នាវាចម្បាំងឱ្យកម្ពុជា ទុកសម្រាប់ជួយការពារចិន នៅពេលមានសង្គ្រាម៕ ប៉ុន្តែ​លោក​បាន​លើកឡើង​ថា ប្រសិនបើ​កម្ពុជា​ទទួល​បាន​អាវុធ​សង្គ្រាម​តាម​រយៈ​ជំនួយ គឺ​មិន​អាច​យក​ទៅ​ប្រើ​សម្រាប់​ការពារ​ខ្លួន​បាន​ឡើយ ជាក់ស្ដែង​ដូច​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​យោធាថៃ កម្ពុជា​មិន​អាច​ប្រើប្រាស់​អាវុធ​ទំនើប​ទទួល​បាន​ពី​ប្រទេសចិន ដើម្បី​ការពារ​ខ្លួន​នោះ​ទេ។ ដូច្នេះ នាវា​ចម្បាំង​ដែល​ជា​ជំនួយ​របស់​ចិន ក៏​គ្រាន់​តែ​ជា​យន្ត​សង្គ្រាម​ឱ្យ​កម្ពុជា ត្រៀម​ខ្លួន​ប្រើ​ជួយ​ច្បាំង​ចិន​ប៉ុណ្ណោះ ពេល​ដែល​ចិន​មាន​សង្គ្រាម។ ជាពិសេស លទ្ធភាព​នៃ​ការ​ប្រឈម​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជាមុន ដូច​ដែល​ចិន​ជួយ​សាងសង់​មូលដ្ឋាន​ជើង​ទឹក​សមុទ្រ​រាម​ឱ្យ​កម្ពុជា ដែល​ជា​ការ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទៅ​ហើយ​របស់​ចិន​លើ​ទឹក​ដី​កម្ពុជា។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលាលោក គឹម សុខ ការ​លើកឡើង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នាវា ខវែត (Corvettes) ប្រភេទ០៥៦ (Type 056) ជា​នាវា​ចម្បាំង​មួយ​គ្រឿង​ក្នុង​ចំណោម​ទាំង​២គ្រឿង ដែល​រដ្ឋាភិបាល​ចិន​បាន​សម្រេច​ប្រគល់​ឱ្យ​កម្ពុជា​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​ធ្វើ​ដំណើរ​មក​ដល់​កំពង់ផែ​ទ័ព​រាម កាល​ពី​ថ្ងៃទី ០៤មេសា ហើយ​បាន​ធ្វើ​ពិធី​ប្រគល់-ទទួល កាល​ពី​ថ្ងៃ​ទី០៨មេសា។ ពិធី​ប្រគល់-ទទួល​នេះ មិន​បាន​ធ្វើឡើង​ជា​សាធារណៈ​ឡើយ ខណៈ​ចិន​គ្រោង​បញ្ជូន​នាវា​ចម្បាំង​គ្រឿង​ទី២ មក​ឱ្យ​កម្ពុជា​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។ នាវា​ចម្បាំង​ទាំង​ពីរ​គ្រឿង ជា​ជា​នាវា​ផ្ទុក​មីស៊ីល ប្រើ​សម្រាប់​ល្បាត ឃ្លាំមើល និង​ធ្វើ​ប្រតិបត្តិការ​ការពារ​ឆ្នេរ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា កងទ័ព​ចិន​បាន​បណ្ដុះបណ្ដាល​កងទ័ព​ជើង​ទឹក​កម្ពុជា ពី​របៀប​ដំណើរការ​នាវា​ទាំង​ពីរ​គ្រឿង​នេះ តាំង​ពី​ខែធ្នូ ឆ្នាំ២០២៣។ សារព័ត៌មានរដ្ឋ​ចិន The Global Times ក៏​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី០៩ មេសា ជុំវិញ​នាវា​ចម្បាំង​គ្រឿង​ទី១ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​មូលដ្ឋាន​ទ័ព​រាម​របស់​កម្ពុជា។ សារព័ត៌មាន​នេះ ក៏​បាន​ដកស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក ចាង ស៊ាវហ្កាំ (Zhang Xiaogang) ដែល​បាន​លើកឡើង​ថា ការ​ប្រគល់​នាវា​ចម្បាំង​គ្រឿង​ទី១ ជាផ្លូវការ​ឱ្យ​កម្ពុជា មិន​មែន​ជា​ការ​ប្រឆាំង​ទៅ​ភាគី​ទី៣​ឡើយ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​មាន​ស្រាប់​រវាង​យោធា​កម្ពុជា​និង​ចិន។ ចិន​ប្រគល់​នាវា​ចម្បាំង​ពីរ​គ្រឿង​ឱ្យ​កម្ពុជា ជា​ជំនួយ​បន្ថែម​ពី​លើ​ការ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​បាន​បើក​សម្ពោធ​ជាផ្លូវការ​តាំង​ពី​ខែមេសា ឆ្នាំ២០២៥។ ការ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​រាម បាន​ធ្វើ​ឱ្យ​មាន​ក្ដី​ព្រួយ​បារម្ភ ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ធំៗ។ សហរដ្ឋអាមេរិក​ខ្លាច​ថា កងទ័ព​ចិន​អាច​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​រាម ជា​កន្លែង​ឈរ​ជើង​យុទ្ធសាស្ដ្រ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ក្នុង​តំបន់៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
10 Apr 2026, 14:59 GMT By ប្រាជ្ញ ចេវ

លោក កើត រិទ្ធ ថា បុគ្គលណា​ផ្ដល់​មធ្យោយបាយដល់មេឧក្រិដ្ឋជនដែលស្ថិតក្រោមការតាមចាប់ខ្លួន បុគ្គលនោះជា ជនស៊ុមគ្រលុំ៕

Download original video Download metadata bundle
Video
Credit: ប្រាជ្ញ ចេវ
10 Apr 2026, 14:59 GMT By ប្រាជ្ញ ចេវ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាល​ពី​ថ្ងៃ​ទី០៣ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ បាន​លើកឡើង​ថា បុគ្គល​ណា ដែល​ដឹង​ច្បាស់​រួច​ទៅ​ហើយ ថា​ជន​នោះ​ជា​មេ​ឧក្រិដ្ឋជន ហើយ​នៅ​តែ​សេពគប់​ផ្ដល់​មធ្យោបាយ និង​ជួល​ទីតាំង​ឱ្យ​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​បទល្មើស បុគ្គល​នោះ នឹង​ត្រូវ​ចាត់ចូល​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន។ លោក កើត រិទ្ធ បន្ថែម​ថា សមត្ថកិច្ច​ត្រូវ​តែ​ស៊ើបអង្កេត​ជីក​ឱ្យ​ដល់ឫសគល់ ដើម្បី​អនុវត្ត​ច្បាប់​លើ​ជន​សង្ស័យ​សម​គំនិត​នោះ។ លោក កើត រិទ្ធ បានលើកឡើងថា ជនណាដែលដឹងថាបុគ្គលនោះជាឧក្រិដ្ឋជន ហើយនៅតែផ្ដល់មធ្យោយបាយធ្វើសកម្មភាពល្មើសច្បាប់ ជននោះនឹងត្រូវចាត់ទុកថា​​ «សមគំនិត»៕ ប៉ុន្តែ​គាត់​អត់​ដឹង​ទេ ស្រាប់តែ​គេ​ហៅ​តាក់ស៊ី​ជិះ គាត់​ដឹក​គេ​ទៅ​ហើយ​គេ​ថា អូរ! ម្នាក់​ហ្នឹង​ស្កេម (Scam) អាហ្នឹង​គាត់​អត់​មាន​ទោស។ សូម្បី​កុំ​ថា​គាត់​ស្កេម សូម្បី​តែ​គាត់​ដឹក​អ្នក​ណា ជា​មេ​គ្រឿងញៀន ដោយ​គាត់​អត់​ដឹង​ថា ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន​ផង ក៏​អត់​មាន​ទោស​ដែរ។ ប៉ុន្តែ​បើ​ផ្ទុយ​ទៅ​វិញ ស្រាប់តែ​ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន គេ​កំពុង​តាម​ចាប់​ខ្លួន ដឹង​ច្បាស់​គ្រប់​គ្នា គាត់​ដឹង អ៊ីចឹង​គាត់​សម្រួល​ការ​រត់​គេច​ខ្លួន​របស់​មេ​គ្រឿងញៀន អាហ្នឹង គាត់​អាច​មាន​ទោស។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បើ​តាម​សម្ដី​របស់​លោក កើត រិទ្ធ បាន​បង្ហាញ​ថា លោក ហ៊ុន សែន អាច​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​មេឧក្រិដ្ឋជន ចេន ហ្ស៊ី ពីព្រោះ​លោក ហ៊ុន សែន បាន​យក ចេន ហ្ស៊ី ធ្វើ​ជា​ទីប្រឹក្សា ក្រោយ​ពី​ជនជាតិ​ចិន​រូប​នេះ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​ឧក្រិដ្ឋជន​ទៅ​ហើយ។ លោក ហ៊ុន សែន បាន​តែងតាំង ចេន ហ្ស៊ី ទី​ជា​ទីប្រឹក្សា តាម​រយៈ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ គឺ​ក្រោយពី​សាលក្រម​តុលាការ​ឧក្រិដ្ឋកម្ម​នៃ​ប្រទេស​ចិន បាន​ពិពណ៌នា​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​លោក ចេន ហ្ស៊ី តាំង​ពី​ឆ្នាំ២០២០ ថា ជា «​ក្រុម​ឧក្រិដ្ឋជន​បនល្បែង​អនឡាញ​ឆ្លង​ដែន​ដ៏​អាក្រក់» ដែល​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ហោចណាស់ ៧០០​លាន​ដុល្លារ ជា​ចំណូល​មិន​ស្រប​ច្បាប់។ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ត្រូវ​រដ្ឋាភិបាល​បង្កើត​ឡើង​ជា​ប្រញាប់ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី​លោក ហ៊ុន សែន ចេញ​ព្រះរាជក្រម​តំណាង​ឱ្យ​ព្រះមហាក្សត្រ ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ថ្ងៃ​ទី០៦ ខែមេសា។ ច្បាប់​ថ្មី មាន​៥​ជំពូក និង​២៤មាត្រា និង​ត្រូវ​រដ្ឋាភិបាល​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ការ​ឆបោក​ពី​កម្ពុជា ដោយសារ​កន្លង​មក កម្ពុជា​នៅ​ខ្វះ​ច្បាប់​សម្រាប់​បង្ក្រាប​លើ​ក្រុម​ឆបោក​នេះ។ ទោះជាយ៉ាងណាក្ដី អ្នក​ឃ្លាំមើល​បាន​យល់ឃើញ​ថា ការ​លើកឡើង​ថា ការ​ឆបោក​អនឡាញ បាន​រីក​រាលដាល​នៅ​កម្ពុជា ដោយសារ​តែ​មិន​ទាន់​មាន​ច្បាប់ គឺ​ជា​លេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ នឹង​មិន​អាច​ប្រឆាំង​ការ​ឆបោក​អនឡាញ​បាន​ជោគជ័យ​ឡើយ ប្រសិនបើ​មន្ត្រី​ធំៗ មាន​អំណច ដែល​សង្ស័យ​ថា ជាមេ​ក្លោង​និង​ម្ចាស់​ទីតាំង មិន​ត្រូវ​បាន​ស៊ើបអង្កេត​និង​អនុវត្ត​តាម​ច្បាប់។ ចំពោះ​ច្បាប់​ថ្មី​នេះ វា​អាច​ជោគជ័យ​បាន លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ប្រើប្រាស់​វា ដើម្បី​ចាត់​វិធានការ​លើ​មេក្លោង​ធំៗ និង​ម្ចាស់​ទីតាំង​ដែល​មាន​អំណាច ជា​ជាង​តែ​ដេញ​ចាប់​បុគ្គលិក​កម្រិត​ទាប។ បញ្ហា​ប្រឈម​បំផុត ដែល​ច្បាប់​មិន​អាច​ដើរ​ទៅ​មុខ​បាន គឺ​អំពើ​ពុករលួយ​ក្នុង​ជួរ​មន្ត្រី​អនុវត្ត​ច្បាប់​ផ្ទាល់​។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ចំណែក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្រៅ​ប្រទេស​បាន​លើកឡើង​ដែរ​ថា ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ពី​កម្ពុជា គឺ​អាជ្ញាធរ​គួរ​មាន​ការ​ស៊ើបអង្កេត លើ​លោក ហ៊ុន សែន ពី​ព្រោះ ការ​ឆបោក​អនឡាញ គឺ​ជា​ជំនួញ​ប្រមូល​លុយ យក​ទៅ​ចិញ្ចឹម​គណបក្សប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចង់​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា មិន​ចាំបាច់​ទៅ​ធ្វើ​ច្បាប់​បន្ថែម​នាំ​តែ​ឱ្យ​ខាត​ពេល​ទេ គឺ​ព្យួរ​អភ័យ​ឯកសិទ្ធ​របស់​លោក ហ៊ុន សែន ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​របស់​ពួកគាត់ ហើយ​នាំ​គាត់​ទៅ​សាកសួរ ឱ្យ​ប្រឈម​ចំពោះ​មុខ​ច្បាប់ រួម​ទាំង​ស៊ើបអង្កេត​បណ្ដាញ​ពាក់ព័ទ្ធ​នឹង​គាត់​ឱ្យ​អស់។ ពីព្រោះ​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ​និយាយ​ច្បាស់​ណាស់​ថា ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា ជា​ជំនួញ​ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក គឹម សុខ កាល​ពី​ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អង់គ្លេស​ឈ្មោះ Humanity Research Consultancy បាន​រកឃើញ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​អាច​បង្ក្រាប​បាន ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​ឧកញ៉ា​មាន​ឥទ្ធិពល ដែល​សុទ្ធ​សឹង​ជា​អ្នក​នៅ​ជុំវិញ​ខ្លួន​លោក ហ៊ុន សែន ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក ហើយ​ពួក​ឧក្រិដ្ឋជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ធ្វើ​ជា​ប្រភព​ផ្គត់ផ្គង់​លុយ​ទៅ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គេច​ផុត​ពី​ការ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
3 Apr 2026, 15:09 GMT By ប្រាជ្ញ ចេវ

មន្ត្រីបក្សប្រឆាំងចង់ឱ្យមានការ​ស៊ើបអង្កេត​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​នឹង​ជំនួញ​កង្វក់​នេះ៕

Download original video Download metadata bundle
Video
Credit: ប្រាជ្ញ ចេវ
3 Apr 2026, 15:09 GMT By ប្រាជ្ញ ចេវ

អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​បោសសម្អាត​ក្រុម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា គឺ​ត្រូវ​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​លើ​មេក្លោង​ធំៗ ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​រកឃើញ​ថា ជា​អ្នក​ផ្ដល់​ទីតាំង​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ធ្វើ​សកម្មភាព​ឆបោក និង​លាង​លុយ​កខ្វក់។ អ្នកឃ្លាំមើលបានសង្កេតឃើញថា វិធានការបោសសម្អាតឱ្យអស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញពីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត នឹងមិនទទួលបានជោគជ័យឡើយ៕ ការ​បង្ក្រាប​កន្លង​មក វា​អត់​ទាន់​បាន​ទៅ​ដល់​ចំ​គោលដៅ នៃ​មេឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង​ទេ។ អ៊ីចឹង មេ​ឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង ដែល​យើង​សង្ស័យ ក៏ដូចជា ខាង​សារព័ត៌មាន​អន្តរជាតិ គេ​ស៊ើបអង្កេត គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ហើយ​មេឧកញ៉ា​គ្រាក់ៗ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ទៅ​ទៀត គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន និង​ឧកញ៉ា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនូន​ធំ​ទៀត ដែល​យើង​អត់​ទាន់​ឃើញ​មាន​វិធានការ​ចំពោះ​បុគ្គល​ទាំង​នោះ​នៅ​ឡើយ​ទេ​។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​លោក ស៊ឹង សែនករុណា សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស កាល​ពី​ខែតុលា ឆ្នាំ២០២៥ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​រួម​គ្នា​លើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​ឧកញ៉ា​ជនជាតិ​ចិន ចេន ហ្ស៊ី និង​បក្ខពួក រួមទាំង​ក្រុមហ៊ុន ហូយវ័ន ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជួញដូរ​និង​ធ្វើ​ទារុណកម្ម​មនុស្ស​ឱ្យ​បម្រើ​ការ​ឆបោក​អនឡាញ និង​ការ​លាង​លុយ​កខ្វក់ ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​បាត់បង់​ប្រាក់​ជាង​១៦​ពាន់​លាន​ដុល្លារ។ កាល​ពី​ដើម​ខែមីនា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា នឹង​លុបបំបាត់​ទាំង​ស្រុង​ទីតាំង​ឆបោក​អនឡាញ​នៅ​ត្រឹម​ខែ​មេសា​នេះ ក្រោយ​ពី​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ឆបោក​បាន​ប្រហែល ២.៥០០កន្លែង។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ក៏​​ធ្លាប់​​អះអាង​កាល​ពី​ខែកុម្ភៈថា មាន​ជន​បរទេស​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា និង​ប្រហែល​ជាង ២សែន​នាក់​ទៀត បាន​ចាកចេញ​ពី​កម្ពុជា​ដោយ​ខ្លួន​ឯង ដោយសារ​ការ​បង្ក្រាប​លើ​ទីតាំង​ឆបោក​អនឡាញ។ ទោះជាយ៉ាងណា ការ​បង្ក្រាប​ទាំង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​បាន​បញ្ឈប់​សកម្មភាព​ឆបោក​នៅ​កម្ពុជា​ឡើយ។ ​ចង់​បោសសម្អាត​ឱ្យ​ស្អាត ទាល់តែ​សមត្ថកិច្ច សភា និង​តុលាការ ពិនិត្យ​លទ្ធភាព​ព្យួរ​តំណែង​លោក ហ៊ុន សែន និង​តំណែង​លោក ហ៊ុន ម៉ាណែត ហើយ​ហៅ​អ្នក​ទាំង​ពីរ​ទៅ​សាកសួរ ព្រម​ទាំង​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​ស៊ី​ជម្រៅ ពីព្រោះ​របាយការណ៍​ពី​សហគមន៍​អន្តរជាតិ សុទ្ធ​តែ​បាន​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ប្រទេស​កម្ពុជា ជា​ជំនួញ​កខ្វក់ ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជនកម្ពុជា និង​អំណាច​ក្រុម​គ្រួសារ ហ៊ុន។ ម៉្លោះ​ហើយ គឺ​ពាក់ព័ទ្ធ​ទៅ​នឹង​តំណែង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ក្រុម​គ្រួសារ ហ៊ុន​។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក គឹម សុខ កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម លើ​ជនជាតិ​ខ្មែរ​និង​ចិន​ចំនួន​៣​រូប​ទៀត ដែល​បើក​ទីតាំង​ឆបោក​អនឡាញ​ដ៏​ធំ​បំផុត ស្ថិត​នៅ​ទីក្រុង​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ក្នុង​ខេត្តព្រៃវែង ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ចក្រភព​អង់គ្លេស​បញ្ជាក់​ថា ទីតាំង​នេះ មាន​ការ​ជួញដូរ​មនុស្ស​ឱ្យ​ធ្វើ​ជា​កម្មករ​ប្រហែល ២ម៉ឺន​នាក់ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ព្រីនស៍ គ្រុប ហើយ​កំពុង​បន្ត​បើក​ដំណើរការ ទោះ​កំពុង​មាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ក្ដី៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
4 Mar 2026, 14:47 GMT By RFA Khmer

រដ្ឋាភិបាល ត្រូវចាប់មេខ្លោងធំៗ និងមន្ត្រីរដ្ឋាភិបាល មួយចំនួន ពាក់ព័ន្ធឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ យកមកផ្ដន្ទាទោសដើម្បីបោសសម្អាត ឱ្យមានប្រសិទ្ធភាព។

Download metadata bundle
8 Oct 2025, 12:02 GMT By ប្រាជ្ញ ចេវ

ដោយសារតែមានការប្រែប្រួលគោលនយោបាយនៅសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី មិនអាចបន្តបេសកកម្មរបស់ខ្លួនបានទៀតឡើយ។ យើងខ្ញុំសូមអរគុណប្រជាពលរដ្ឋខ្មែរ ដែលបានផ្តល់កិត្តិយសដល់យើង ក្នុងការពាំនាំព័ត៌មានពិត ជូនលោក អ្នកនាងជិត ៣០ ឆ្នាំកន្លងមក។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បុគ្គលិក និងអតីតបុគ្គលិកទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ក្នុងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋខ្មែរ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា។ យើងក៏សូមថ្លែងអំណរគុណដល់មិត្តរួមការងារ និងថ្នាក់ដឹកនាំគ្រប់គ្រង ក្នុងការគាំទ្រ មិត្តភាព និងការលើកទឹកចិត្ត ក្នុងបេសកកម្មនាំសំឡេងឱ្យអ្នកគ្មានសំឡេងនៅកម្ពុជា។ យើងសូមជម្រាបលា មួយគ្រាសិន ។ យើងនឹងបន្តស្វែងរកវិធីសាស្ត្រថ្មី ដើម្បីបន្តបេសកកម្មរបស់យើង ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាចុងបញ្ចប់នេះ យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងឱ្យជួបតែសេចក្ដីសុខចម្រើន និងមានសុខភាពល្អជានិច្ចកាល កុំបីឃ្លៀងឃ្លាតឡើយ៕

Download metadata bundle
30 Sep 2025, 08:03 GMT By ប្រាជ្ញ ចេវ

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៨០ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៧ ខែកញ្ញា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​លើកឡើង​ថា សន្ដិភាព​របស់​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង​ជា​ថ្មី ដោយសារ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​បទ​ឈប់​បាញ់​ដែល​កើតឡើង​តាមរយៈ​ការ​សម្របសម្រួល​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កំពុង​ស្ថិត​ក្នុង​ភាព​ផុយស្រួយ ដោយសារ​តែ​ថៃ​អនុវត្ត​តែ​មាត់ ប៉ុន្តែ​គ្មាន​សកម្មភាព​ជាក់ស្ដែង។ លោក ប្រាក់ សុខុន បាន​បន្ត​ថា ជា​រឿង​សោកស្ដាយ​ដែល​ថៃ​ប្រើ​ផែនទី​ឯកតោ​ភាគី​ជំនួស​ឱ្យ​ផែនទី​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ធ្វើ​សកម្មភាព​រាប់​មិន​អស់​បំផ្លាញ​ដល់​ការ​កសាង​ទំនុក​ចិត្ត​និង​សន្ដិភាព​រវាង​ប្រទេស​ទាំង​ពីរ ហើយ​រឿង​គួរ​ព្រួយបារម្ភ​បំផុត​សម្រាប់​កម្ពុជា គឺ​ថៃ​គំរាម​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​រាប់រយ​គ្រួសារ​បន្ថែម​ទៀត​ពី​ភូមិដ្ឋាន​ដែល​អាស្រ័យផល​រាប់ ​ ទសវត្ស​មក​ហើយ។ លោក​ក៏​បាន​បញ្ជាក់​ពី​សកម្មភាព​ក្រុម​កងកម្លាំង​ថៃ បាន​ចូល​កាន់កាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ រំលោភ​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា រួម​ទាំង​បំពាន​លើ​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​កម្ពុជា។ លោក ប្រាក់ សុខុន បាន​ប្រាប់​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​ចង់​ឱ្យ​មាន​កិច្ច​សន្ទនា​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្ដិវិធី គោរព​ពេញលេញ​តាម​បទ​ឈប់​បាញ់ កិច្ចព្រមព្រៀង​ទ្វេភាគី ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​អាស៊ាន ហើយ​កម្ពុជា​នៅ​តែ​បន្ត​គាំទ្រ​ការ​សម្របសម្រួល​ពី​អាស៊ាន និង​មេដឹកនាំ​ជុំវិញ​ពិភពលោក ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ថៃ ក្នុង​ការ​បញ្ចៀស​ការ​ប្រយុទ្ធ​គ្នា​ជាថ្មី ដែល​នាំ​ឱ្យ​មាន​សោកនាដកម្ម​ទាំង​សងខាង។ ប៉ុន្តែរ​ដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ឆ្លើយ​ប្រាប់​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ច្រានចោល​ការ​លើក​ឡើង​ពី​ភាគី​កម្ពុជា និង​បាន​អះអាង​ថា ថៃ​គឺ​ជា​ជនរង​គ្រោះ​ពិត​ប្រាកដ។ ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​បញ្ហា​សង្គម​និង​នយោបាយ​លោក ប៉ោ មករា បាន​មើលឃើញ​ថា នយោបាយ​ការទូត​របស់​កម្ពុជា​ហាក់​បន្ត​មាន​ប្រៀប​លើ​ថៃ​លើ​ឆាក​អន្តរជាតិ​ជុំវិញ​ជម្លោះ​ព្រំដែន ប៉ុន្តែ​លោក​បាន​យល់ឃើញ​ថា ដើម្បី​ឱ្យ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​អាច​ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​បាន គឺ​ត្រូវ​ពឹង​លើ​កម្ពុជា​ដែល​ត្រូវ​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក។ លោក​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​តែង​ចង់​ឱ្យ​កម្ពុជា​បើក​ចំហ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ អ្វី​ដែល​ខ្ញុំ​សង្កេតឃើញ​ជារួម ហាក់​បី​ដូច​ជា​មាន​ការ​លូក​ដៃ​ពី​សហរដ្ឋអាមេរិក ដូចជា​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​តែ​ចាប់​អារម្មណ៍ កំពុង​តែ​តាមដាន​រឿង​នេះ ដូច្នេះ​អ្វី​ដែល​កម្ពុជា​គួរ​តែ​គិតគូរ និង​ធ្វើ​ជាមួយ​សហរដ្ឋអាមេរិក គួរ​តែ​បោះ​ដៃ​ទៅ​សហរដ្ឋអាមេរិក ឬ​ចាប់​យក​សហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​។ លោក ប៉ោ មករា នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លោក ប្រាក់ សុខុន ក៏​បាន​លើកឡើង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៧ ខែកញ្ញា ដែល​ទាហាន​ថៃ​រំលោភ​បទ​ឈប់​បាញ់ ដោយ​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ដៃ​និង​កាំភ្លើង​ត្បាល់​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កងទ័ព​កម្ពុជា​នៅ​តំបន់អានសេះ ក្នុង​ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយ​បាន​ផ្អាក​ទៅ​វិញ ក្រោយពី​កងទ័ព​កម្ពុជា​អត់ធ្មត់​មិន​បាន​បាញ់​តបត។ ក្រោយ​មាន​ករណី​នេះក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បណ្ដោះអាសន្ន​ដឹកនាំ​ដោយ​ម៉ាឡេស៊ី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទីតាំង​រង​ផល​ប៉ះពាល់​ពី​ការ​បាញ់​ប្រហារ​ដោយ​កងទ័ព​ថៃ​ខណៈ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ផ្លូវការ​ឱ្យ​បាន​ឆាប់ដើម្បី​ឱ្យ​ភាគី​ថៃ​គោរព​តាម​បទ​ឈប់​បាញ់​ពិត​ប្រាដក​និង​ស្មោះត្រង់៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
29 Sep 2025, 09:05 GMT By ប្រាជ្ញ ចេវ

ការនិយាយទូរស័ព្ទរវាងប្រធានអាស៊ាននិងមេដឹកនាំអាមេរិក ស្របពេលកងទ័ពថៃបង្កើនសកម្មភាពបង្កហេតុដើម្បីផ្ទុះអាវុធជាថ្មី។

Download original video Download metadata bundle
Video
Credit: ប្រាជ្ញ ចេវ
29 Sep 2025, 09:05 GMT By ប្រាជ្ញ ចេវ

ស្របពេល​បទ​ឈប់​បាញ់​រវាង​កងទ័ព​កម្ពុជា-ថៃ កាន់​តែ​ផុយស្រួច ប្រធាន​ប្ដូរវេន​អាស៊ាន​លោក​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា លោក​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ហើយ​លោក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ម៉ាឡេស៊ី ដើម្បី​បន្ត​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ធានា​សន្ដិភាព​នៅ​ក្នុង​តំបន់ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។ ប្រធានអាស៊ាន បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក រឿងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របពេលកងទ័ពថៃកំពុងព្យាយាមបង្កើនសកម្មភាពបង្កហេតុ ដើម្បីផ្ទុះអាវុធជាថ្មី។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បន្ត​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ភាព​ជោគជ័យ​របស់​ម៉ាឡេស៊ី ដើម្បី​សម្របសម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា-ថៃ ហើយ​បាន​ចាត់​ទុក​ថា វា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ដែល​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​អាស៊ាន​និង​អធិបតេយ្យ​ភាព​របស់​ម៉ាឡេស៊ី។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា​នោះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏​បាន​លើកឡើង​ពី​ការ​ចូលរួម​របស់​សហរដ្ឋអាមេរិក ដែល​កំពុង​ដើរ​តួនាទី​ក្នុង​ការ​ធានា​ឱ្យ​បទ​ឈប់​បាញ់​របស់​កម្ពុជា-ថៃ ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​ជោគជ័យ ហើយ​លោក​សង្ឃឹម​ថា លោក ដូណាល់ ត្រាំ នឹង​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែតុលា ខាង​មុខ ដើម្បី​ឱ្យ​ជំរុញ​កិច្ចសហប្របត្តិការ​សម្រាប់​ស្ថិរភាព​និង​សន្ដិភាព​នៅ​ក្នុង​តំបន់​បន្ថែម​ទៀត។ កិច្ច​សន្ទនា​របស់​មេដឹកនាំ​អាស៊ាន​និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នេះ បាន​កើតឡើង​ស្របពេល​កងទ័ព​ថៃ បន្ត​ធ្វើ​សកម្មភាព​បង្ក​ហេតុ​នៅ​តាម​ព្រំដែន ដើម្បី​យក​លេស​ផ្ទុះ​អាវុធ​ជាមួយ​កងទ័ព​កម្ពុជា​ជាថ្មី រាប់​ចាប់​តាំង​ពី​ការ​ចល័ត​ទ័ព​ដើរ​រាយ​បន្លាលួស​តាម​ព្រំដែន ការ​បាញ់​គ្រាប់​ជំពាម​កូន​ឃ្លី​មក​លើ​ទីតាំង​កងទ័ព​កម្ពុជា ការ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ​ចេញ​ពី​ផ្ទះសម្បែង និង​ចុងក្រោយ​នេះ កងទ័ព​ថៃ​បាន​បាញ់​កាំភ្លើង​ធន់​តូច​នៅ​ក្នុង​ទឹកដី​ខ្លួន​ដើម្បី​ញុះ​ឱ្យ​កងទ័ព​កម្ពុជា​ផ្ទុះ​អាវុធ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ចាប់​តាំង​ពី​ម៉ោង​២​ទាប​ភ្លឺ​រហូត​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី ២៥ ខែកញ្ញា ទាហាន​ថៃ​បាន​កាំភ្លើង​ជិត​៤០​គ្រាប់​ក្នុង​ទឹកដី​របស់​ខ្លួន ដែល​ស្ថិត​នៅ​ទល់​ជាមួយ​កងទ័ព​កម្ពុជា ដើម្បី​បង្កហេតុ និង​ជា​សកម្មភាព​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នា។ ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​តស៊ូ​លោក គឹម សុខ បាន​មើលឃើញ​ថា មូលហេតុ​ដែល​ថៃ​បាន​ចិត្ត​មិន​ញញើត​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដោយសារ​នៅ​ពេល​នេះ ចិន​បាន​លូក​ដៃ​កាន់​តែ​ជ្រៅ​ក្នុង​ការ​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​ថៃ និង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ថៃ ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ត្រូវ​យក​ចិត្ត​ថៃ​ដើម្បី​ទប់ទល់​ជាមួយ​ចិន​វិញ។ លោក​បាន​បន្ត​ថា ម្យ៉ាង​វិញ​ទៀត ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​យក​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​មក​ប្រើ ទើប​ធ្វើ​ឱ្យ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ពិបាក​ដោះស្រាយ។ ទាល់​តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រើ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ទើប​សហរដ្ឋអាមេរិក និង​ប្រធាន​អាស៊ាន​ស្រួល​ធ្វើ​ការងារ មាន​ន័យ​ថា បញ្ហា​ដែល​ថៃ​ឈ្លានពាន​នេះ មិន​មែន​ជា​គ្រាន់​តែ​ភារកិច្ច​ជួយ​ដោះស្រាយ​របស់​សហរដ្ឋអាមេរិក និង​ប្រធាន​អាស៊ាន​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​នៅ​ពេល​ប្រើ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ក៏​វា​កម្លាំង​សង្កត់​ជា​អន្តរជាតិ​លើ​ថៃ ឱ្យ​ឈប់​ឈ្លានពាន​លើ​កម្ពុជា នោះ​ទើប​មាន​ឥទ្ធិពល។ លោក គឹម សុខ ការ​បង្ក​ហេតុ​ជាបន្តបន្ទាប់​ពី​កងទ័ព​ថៃ បាន​កើតឡើង​ស្របពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដាក់​លិខិត​ទៅ​មេដឹកនាំ​អាស៊ាន ចិន បារាំង អាមេរិក និង​អង្គការ​សហប្រជាជាតិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​បន្ទាន់ ខណៈ​លោក​បាន​លើកឡើង​ថា កងទ័ព​ថៃ​ត្រៀម​បើក​ការ​វាយប្រហារ​ដណ្ដើម​យក​ទីតាំង​កម្ពុជា​ចំនួន​១៧ផ្សេង​ទៀត ចាប់​ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ពោធិ៍សាត់។ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏​បាន​ហៅ​ទូរស័ព្ទ​ទៅ​នាយក​រដ្ឋមន្ត្រី​របស់​ថៃ​លោក អនុធីន ឆានវីរៈគូល (Anutin Charnvirakul)ស្នើ​ឱ្យ​បញ្ឈប់​ភាព​តានតឹង​តាម​ព្រំដែន​ជាមួយ​កម្ពុជា និង​ត្រូវ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​តុចរចា តាមរយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC)៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
27 Sep 2025, 15:36 GMT By បុគ្គលិក

កងទ័ព​ថៃ​​ចាប់​បាន​បាញ់​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កងទ័ពកម្ពុជានៅច្រកអានសេះ។

Download original video Download metadata bundle
Video
Credit: បុគ្គលិក
27 Sep 2025, 15:36 GMT By បុគ្គលិក

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា កងទ័ព​ថៃ​បាន​ចាប់​ផ្ដើម​បើក​ការ​វាយហារ​នៅ​ម៉ោង​ជាង​១១ រហូត​ដល់​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់ មក​លើ​ទីតាំង​ឈរ​ជើង​របស់​កងទ័ព​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​ខូចខាត​សំណង់​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា មាន​កងទ័ព​របួស​ឬ​ស្លាប់​នោះ​ទេ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងទ័ពថៃបានចាប់ផ្ដើមបាញ់មកលើកងទ័ពកម្ពុជាជាថ្មី អំឡុងពេលអនុវត្តបទឈប់បាញ់ នៅតំបន់អានសេះ នៅថ្ងៃទី២៧ ខែកញ្ញា។ បណ្ដាញ​សារព័ត៌មាន​ថៃ​បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សេចក្ដី​ប្រកាស​របស់​កងទ័ព​ថៃ​ថា កងទ័ព​កម្ពុជា​ជា​អ្នក​ប្រើ​កាំភ្លើង​ធុនស្រាល និង​គប់​គ្រាប់​បែក​ចូល​ក្នុង​ទឹក​ដី​ថៃ ទើប​ធ្វើ​ឱ្យ​កងកម្លាំង​ថៃ​បាន​បាញ់​តបត​វិញ។ ទោះជាយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ថា កងទ័ព​កម្ពុជា​បាន​ប្រកាន់​យក​គោលការណ៍​អត់ធ្មត់​កម្រិត​ខ្ពស់ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចាប់​តាំង​ពី​ថ្ងៃ​ទី២៨ ខែកក្កដា​មក។ អ្នកស្រី​បាន​បញ្ជាក់​ថា ការ​រំលោភ​បទ​ឈប់​បាញ់​របស់​កងទ័ព​ថៃ បាន​ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​តានតឹង និង​ស្មុគស្មាញ។ ជុំវិញបញ្ហា​នេះ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​ហ្វេសប៊ុក​ដែរ​ថា ដោយសារ​តែ​ភាគី​កម្ពុជា-ថៃ ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក រឿង​អ្នក​បង្ក​ឱ្យ​ផ្ទុះ​អាវុធ​ចុង​ក្រោយ​នេះ គឺ​លោក​បាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​កងទ័ព​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បណ្ដោះអាសន្ន គួរ​តែ​ធ្វើ​វិនិច្ឆយគ្រាប់ ព្រោះ​កងទ័ព​កម្ពុជា-ថៃ​ប្រើប្រាស់​គ្រាប់​ខុស​គ្នា និង​ត្រូវ​ចុះ​ពិនិត្យ​ដល់​ទីតាំង​រណ្ដៅ​គ្រាប់​ធ្នាក់ ដើម្បី​កំណត់​ថា​តើ​គ្រាប់​បាញ់​ចេញ​ពី​ទិស​ខាងណា។ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​កងទ័ព​កម្ពុជា​ត្រូវ​រក្សា​ទុក​រណ្ដៅ​គ្រាប់​ឱ្យ​បាន​ល្អ សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ដើម្បី​ធ្វើ​វិនិច្ឆយ​គ្រាប់ និង​ពិនិត្យ​រណ្ដៅ​គ្រាប់​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ និង​ច្បាស់លាស់ ហើយ​លោក​សង្ឃឹម​ថា ភាគី​ថៃ​គួរ​តែ​ហ៊ាន​ធ្វើ​ដូច​កម្ពុជា​ដែរ ដើម្បី​បង្ហាញ​ថា មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង។ ការ​បាញ់​ប្រហារ​របស់​កងទ័ព​ថៃ​មក​លើ​ទីតាំង​ឈរ​ជើង​កងទ័ព​កម្ពុជា​នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា បាន​កើតឡើង​ក្រោយ​ពីរ​ថ្ងៃ បន្ទាប់​ពី​កងទ័ព​ថៃ​បាន​បាញ់​កាំភ្លើង​ធុនស្រាល​ក្នុង​ដី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៥ ខែកញ្ញា ចាប់តាំង​ពី​ម៉ោង​២ទាបភ្លឺ រហូត​ដល់​ម៉ោង​៥ល្ងាច ក្នុង​ចេតនា​ព្យាយាម​បង្ក​ហេតុ ដើម្បី​កុំ​ឱ្យ​កងទ័ព​កម្ពុជា​អត់ធ្មត់​តទៅ​ទៀត។ ការ​ព្យាយាម​បង្កហេតុ​ឱ្យ​កងទ័ព​កម្ពុជា​ផ្ទុះ​អាវុធ​នេះ បាន​កើតឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រាប់​ទៅ​មេដឹកនាំ​អង្គការ​សហប្រជាជាតិ អាមេរិក ចិន បារាំង និង​ប្រធាន​អាស៊ាន​ថា កងទ័ព​ថៃ​ត្រៀម​បើក​ការ​វាយលុក​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​១៧​ទីតាំង​ផ្សេង​ទៀត ចាប់​ពី​ខេត្ត​ពោធិ៍សាត់​ដល់​ខេត្ត​កោះកុង៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
26 Sep 2025, 09:20 GMT By ប្រាជ្ញ ចេវ

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៥ ខែកញ្ញា​ថា ការ​បង្កើត​ក្រុម​ការងារ​រវាង​កម្ពុជា-ថៃ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​កែសម្រួល​អាវុធ​ធន់ធ្ងន់​ដែល​មាន​សមត្ថភាព​បំផ្លាញ​ខ្លាំង និង​យុទ្ធោបករណ៍ ឱ្យ​ត្រឡប់​ទៅ​មូលដ្ឋាន​ដើម​វិញ គឺ​ធ្វើ​ឡើង​តាម​ការ​កំណត់​របស់​កិច្ច​ប្រជុំពិសេស​លើក​ទី១ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា នៅ​ក្នុង​ខេត្ត​កោះកុង។ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បន្ត​ថា ក្រោយ​កិច្ច​ប្រជុំ GBC ៣សប្ដាហ៍ ក្រុម​ការងារ​នេះ ត្រូវ​ចាប់ផ្ដើម​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព ពាក់ព័ន្ធ​នឹង​ការ​កែសម្រួល​អាវុធ​ធន់ធ្ងន់​ចេញ​ពី​ព្រំដែន ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង និង​ជា​ជំហានៗ ហើយ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដើម្បី​បង្ហាញ​តម្លាភាព និង​ការ​ជឿ​ទុក​ចិត្ត​គ្នា។ ការ​ចេញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ​បាន​ធ្វើ​ឡើង ស្របពេល​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​លោក អនុធីន ឆានវីរៈគូល ( Anutin Charnvirakul ) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​ថៃ​នឹង​មិន​បើក​ការ​ចរចា​ផ្លូវការ​ណា​មួយ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឡើយ ហើយ​ថៃ​នឹង​បន្ត​បិទ​ច្រក​ព្រំដែន ដរាបណា​កម្ពុជា​មិន​ដក​អាវុធ​ធន់ធ្ងន់​ចេញ​ពី​ព្រំដែន និង​ឈប់​គំរាមកំហែង​ដល់​ប្រទេស​ថៃ។ ការ​លើក​ឡើង​ពី​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​លើកឡើង​តាម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៤ ខែកញ្ញា​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​មិន​ថោក​សុំ​ទៅ​ភាគី​ថៃ​បើក​ច្រក​ព្រំដែន​នោះ​ទេ ហើយ​លោក​ថា ទោះបីជា​ប្រទេស​ថៃ​បិទ​ច្រក​ព្រំដែន​១០០ឆ្នាំ​ទៀត ក៏​កម្ពុជា​មិន​ស្លាប់​នោះ​ដែរ។ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា ច្រក​ព្រំដែន គឺ​ថៃ​ជា​អ្នក​បិទ ហើយ​មិន​បាច់​មក​ចរចា​ជាមួយ​កម្ពុជា​ដើម្បី​បើក​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​ថៃ​បើក​ច្រក​ព្រំដែន​ឡើង​វិញ នោះ​កម្ពុជា​នឹង​បើក​តាម​ក្រោយ​យ៉ាង​យូរ​ត្រឹម​៥ម៉ោង។ ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​មើលឃើញ​ថា បើទោះបីជា​ប្រទេស​ថៃ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ក៏​ដោយ ក៏​មិន​អាច​ជួយ​ឱ្យ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​បាន​ធូរស្រាល​នោះ​ដែរ ពីព្រោះ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ជា​មនុស្ស​ជិតស្និទ្ធ​នឹង​ក្រុម​យោធា​និង​ស្ដេច​ថៃ ដែល​មាន​មហិច្ឆតា​ឈ្លានពាន​ទឹក​ដី​កម្ពុជា។ ខ្ញុំ​យល់​ថា រដ្ឋាភិបាល​ថ្មី​ហ្នឹង គឺ​មិន​អាច​គ្រប់គ្រង​ទៅ​លើ​យោធា​របស់​ថៃ​បាន ដូច្នេះ​ការ​ឈ្លានពាន​មក​លើ​ទឹក​ដី​កម្ពុជា គឺ​នៅ​តែ​មាន​បន្ត អាច​មាន​ភាព​តានតឹង ហើយ​អាច​មាន​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​ផង​ដែរ។ លោក អ៊ុំ សំអាន អ្នកនាំពាក្យ​កងទ័ព​ជើង​គោក​ថៃ លោក វីនថៃ សុវារី (Winthai Suwaree) បាន​លើកឡើង​ថា កងទ័ព​ថៃ​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រយុទ្ធ​ការពារ​ខ្លួន ខណៈ​លោក​បាន​ចោទប្រកាន់​ថា កងទ័ព​កម្ពុជា​បាន​បាញ់​អាវុធ​ធន់​តូច​ចូល​ទឹក​ដី​ថៃ និង​គប់​គ្រាប់​បែក​ទៅ​កន្លែង​រាយ​បន្លាលួស​របស់​កង​ទ័ព​ថៃ។ ផ្ទុយ​ពី​ការ​ចោទប្រកាន់​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ និង​បញ្ជាក់​ថា ទាហាន​ថៃ​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់ ដោយ​បាន​បំផ្ទុះ​អាវុធ​ចំនួន​៤​គ្រាប់ ចាប់​ពី​ម៉ោង​២​ជាង​ព្រឹក រហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី២៥ ខែកញ្ញា ប៉ុន្តែ​បែរ​ជា​ចោទ​កងទ័ព​កម្ពុជា ថា​ជា​អ្នក​បំផ្ទុះ​អាវុធ​បង្ក​ហេតុ​ទៅ​វិញ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
25 Sep 2025, 08:29 GMT By ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា នៅ​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ រវាង​ក្រុម​ការងារ​សម្របសម្រួល​ចម្រុះ​កម្ពុជា-ថៃ​លើ​កិច្ច​ការងារ​ដោះ​មីន​មនុស្ស​ធម៌​តាម​បណ្ដោយ​ព្រំដែន​នៅ​ថ្ងៃ​ទី២៤ ខែកញ្ញា គឺ​បាន​ប្រកាស​ពី​សមាសភាព​ក្រុម​ការងារ និង​បាន​ផ្លាស់ប្ដូរ​ឯកសារ​សម្រាប់​បន្ត​ការ​ពិភាក្សា​គ្នា​នៅ​ពេល​បន្ទាប់​ទៀត។ អ្នកស្រី​បាន​បន្ត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ ភាគី​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ទៅ​ភាគី​ថៃ​ថា រាល់​សកម្មភាព​ដោះ​មីន​មនុស្ស​ធម៌​តាម​បណ្ដោយ​ព្រំដែន​ខាង​មុខ មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វាស់វែង​និង​ខណ្ឌ​សីមា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ពីព្រោះ​ការងារ​នេះ ជា​ដែន​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រម​ដែន​កម្ពុជា-ថៃ (JBC)។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​ក៏​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ចាប់​ផ្ដើម​ដោះមីន​មនុស្ស​ធម៌​អស់​រយៈពេល​៣៣ឆ្នាំ​មក​ហើយ ដោយ​បាន​រំដោះ​ផ្ទៃ​ដី​ជាង ៣ពាន់ (៣.៣០៧) គីឡូម៉ែត្រការ៉េ ហើយ​បាន​បំផ្លាញ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង ៤.៣ លានគ្រាប់ រួម​ទាំង​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចូលរួម​បេសកកម្ម​រក្សា​សន្ដិភាព​តាម​រយៈ​ការ​ជួយ​ដោះមីន​នៅ​តាម​ប្រទេស​នានា ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ។ ក្រុម​ការងារ​សម្របសម្រួល​ចម្រុះ​កម្ពុជា-ថៃ​លើ​កិច្ច​ការងារ​ដោះ​មីន​មនុស្ស​ធម៌​តាម​បណ្ដោយ​ព្រំដែន​នេះ បាន​បង្កើត​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា នៅ​ខេត្ត​កោះកុង រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា និង​ជា​អ្នក​ស្ថិត​ក្នុង​ក្រុម​ការងារ​សម្របសម្រួល​ចម្រុះ​កម្ពុជា-ថៃ​សម្រាប់​ដោះមីន បាន​លើក​ឡើង​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា ការ​បោស​សម្អាត​មីន​មនុស្ស​ធម៌​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ រួមទាំង​តាម​បណ្ដា​ភូមិ​នានា នៅ​បណ្ដោយ​ព្រំដែន ដើម្បី​គាំទ្រ​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាំង​ពី​ឆ្នាំ១៩៩២ ហើយ​បាន​ធ្វើ​ជា​ដំណាក់កាលៗ។ កន្លង​មក ភាគី​កម្ពុជា​បាន​លើកឡើង​ថា ទាហាន​ថៃ​ដែល​បាន​ដើរ​ជាន់​មីន​របួស​ជាបន្តបន្ទាប់​នៅ​តាម​ព្រំដែន ដោយសារ​តែ​ពួកគេ​ដើរ​ចូល​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា ស្ថិត​នៅ​ក្នុង​តំបន់​ដែល​នៅ​សេសសល់​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម និង​មិន​មែន​ជា​គ្រាប់​មីន​ដាក់​ថ្មី​ក្នុង​ទឹក​ដី​ថៃ ដូច​ការ​ចោទ​ប្រកាន់​ពី​កងទ័ព​ថៃ​នោះ​ទេ។ ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​យល់​ព្រម​ដោះមីន​តាម​ព្រំដែន​ជាមួយ​ភាគី​ថៃ​ឡើយ ព្រោះ​វា​នឹង​ជួយ​ឱ្យ​កងទ័ព​ថៃ​កាន់​តែ​ងាយ​ស្រួល​ចូល​ឈ្លានពាន​យក​ទឹក​ដី​កម្ពុជា ជាពិសេស​នៅ​តំបន់​ប្រាសាទ​តាក្របី ដែល​ទាហាន​ថៃ​មិន​អាច​ចូល​មក​រាយ​បន្លា​លួស​ព័ទ្ធ​យក ដូច​ប្រាសាទ​តាមាន់ធំ បន្ទាប់ពី​ទាហាន​របស់​ខ្លួន​បាន​ដើរ​ជាន់​គ្រាប់​មីន​ផ្ទុះ​នៅ​តំបន់​ប្រាសាទ​តា​ក្របី៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
24 Sep 2025, 07:56 GMT By ប្រាជ្ញ ចេវ

ការព្រមាននេះ ធ្វើឡើងស្របពេលក្រុមមេបញ្ជាការភូមិភាគកម្ពុជា-ថៃ ត្រៀមជួបគ្នាដើម្បីពិភាក្សារឿងដកទ័ព និងយុទ្ធោបករណ៍។

Download original video Download metadata bundle
Video
Credit: ប្រាជ្ញ ចេវ
24 Sep 2025, 07:56 GMT By ប្រាជ្ញ ចេវ

មេទ័ពភូមិភាគ២ថៃបានព្រមានថា នឹងឈប់ជជែកជាមួយភាគីកម្ពុជា ដោយចោទថា កម្ពុជាមិនមានឆន្ទៈដកកងទ័ពចេញពីព្រំដែន និងចោទថា កម្ពុជាបន្តដាក់មីនថ្មី និងបង្ហោះដ្រូនចូលដីថៃជាដើម។ មេទ័ព​ភូមិភាគ​២​របស់​ថៃ​លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បាន​និយាយ​ថា ភាគី​ថៃ​នឹង​អាច​បញ្ឈប់​ការ​ជជែក​គ្នា​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Khaosod នៅ​ថ្ងៃ​ទី២២ ខែកញ្ញា។ មេទ័ព​ថៃ​ប្រចាំ​ភូមិភាគ​រូប​នេះ បាន​ព្រមាន​នេះ ដោយសារ​លោក​បន្ត​ចោទប្រកាន់​ថា កងទ័ព​កម្ពុជា​បាន​បង្ហោះ​ដ្រូន​ចូល​ទឹក​ដី​ថៃ និង​បន្ត​ដាក់​មីន​ថ្មី​ជាដើម ខណៈ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​បដិសេធ​ជាបន្តបន្ទាប់ និង​អះអាង​ថា ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​ធ្វើ​ជា​លេស​ប្រើ​កម្លាំង​យោធា​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ជា​ថ្មី។ ការ​លើក​ឡើង​ពី​មេទ័ព​ភូមិភាគ​២​របស់​ថៃ​បាន​កើតឡើង ស្របពេល​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា-ថៃ (RBC) នឹង​ចាប់ផ្ដើម​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ជុំវិញ​ផែនការ​សកម្មភាព ដែល​មាន​លក្ខណៈ​ជាក់ស្ដែង និង​ជា​ជំហានៗ ហើយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន ក្នុង​ការ​សម្រេច​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈយោធា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន។ ការ​ប្រជុំ​ដើម្បី​កែសម្រួល​កងទ័ព​ឬ​សព្វាវុធ​ធន់ធ្ងន់​នៅ​តាម​ព្រំដែន​នេះ ធ្វើ​ឡើង​ស្របតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើកទី​១​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា​នៅ​ក្នុង​ខេត្ត​កោះកុង។ ទន្ទឹម​ការ​ព្រមាន​ពី​មេភូមិភាគ​២​របស់​ថៃ នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​សហការ​ជាមួយ​ភាគី​ថៃ​នៅ​គ្រប់​កម្រិត ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។ អ្នកស្រី​ក៏​បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​កងទ័ព​ថៃនិង​សារព័ត៌មាន​ថៃ​ដែល​បាន​ចុះផ្សាយ​ថាកងកម្លាំង​កម្ពុជា​បាញ់​អាវុធ​ធុន​តូច​៣​ទៅ​៥​គ្រាប់​ចូល​ទឹក​ដី​ថៃដើម្បី​ញុះញង់នៅ​តំបន់​តាម​បណ្តោយ​ព្រំដែនក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​ថាគេ​បាន​លឺ​សំឡេង​គ្រាប់​កាំភ្លើង​ផ្ទុះ​ឡើង​នៅ​ជិត​ភ្នំ​ខ្មោច។អ្នកស្រីម៉ាលី សុជាតាបាន​បញ្ជាក់​ថាកងកម្លាំង​កម្ពុជា​បាន​រៀល​កៃ​ផ្ទុះ​អាវុធ​ទៅ​លើ​មេឃ​ប៉ុណ្ណោះមិន​បាន​បាញ់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃហើយ​ត្រូវ​បាន​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​រួច​ហើយ​ដែរ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
23 Sep 2025, 14:55 GMT By ប្រាជ្ញ ចេវ

ប្រទេសថៃបានត្រៀមក្រុមប៉ូលិសបង្ក្រាបបាតុកម្មប្រហែល ១.៤០០នាក់ និងព្រមានប្រើច្បាប់អាជ្ញាសឹកបង្ក្រាបលើពលរដ្ឋខ្មែរ។

Download original video Download metadata bundle
Video
Credit: ប្រាជ្ញ ចេវ
23 Sep 2025, 14:55 GMT By ប្រាជ្ញ ចេវ

កម្ពុជាបានចាត់ទុកទង្វើនេះ ថាជាការរំលោភធម្មនុញ្ញអាស៊ាន អង្គការសហប្រជាជាតិ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ។ សារព័ត៌មាន​ថៃ The Nation បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ថា ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ប្រហែល​១៤០០នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​ខេត្តស្រះកែវ ដើម្បី​ត្រៀម​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​អស់​រយៈពេល​ជាង​៤​សប្ដាហ៍​មក​ហើយ នៅ​ភូមិជោគជ័យ និង​ភូមិព្រៃចាន់ ដើម្បី​ប្រឆាំង​ការ​ចូល​ឈ្លានពាន​រាយ​បន្លាលួស​របស់​ក្រុម​ទាហាន​ថៃ។ សារព័ត៌មាន​ថៃ​ដដែល​នេះ​បាន​ចុះ​ផ្សាយ​បន្ត​ថា កងទ័ព​ថៃ​ក៏​បាន​ចេញ​ការ​ព្រមាន​ដាក់​ទោស​ធ្ងន់ធ្ងរ​ប្រឆាំង​ពលរដ្ឋ​ខ្មែរ ក្នុង​នោះ រួមទាំង​ការ​ដាក់​ទោស​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត​ឬ​ទោស​ប្រហារ​ជីវិត ពី​បទ​ចោទ​ពលរដ្ឋ​កម្ពុជា​ថា​បាន​បំពាន​ទឹក​ដី​របស់​ថៃ។ ជុំវិញ​ការ​ត្រៀម​ប្រើ​កម្លាំង និង​ច្បាប់​អាជ្ញាសឹក​ប្រឆាំង​លើ​ពលរដ្ឋ​ខ្មែរ​នេះ ក្រសួង​ការបរទេស កម្ពុជា​កាល​ពីថ្ងៃ​ទី២០ ខែកញ្ញា បាន​ចេញ​តវ៉ា​និង​ជំទាស់​ដាច់​អហិង្ការ។ ក្រសួង​ការបរទេស​បាន​លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការ​ប្រកាស​ប្រើ​ច្បាប់​របស់​ថៃ​អនុវត្ត​មក​លើ​ពលរដ្ឋ​កម្ពុជា ជា​ការ​បំពាន​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​តម្រូវ​ឱ្យ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិវិធី និង​មិន​អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង​ប្រឆាំង​នឹង​បូរណភាព​ទឹក​ដី​របស់​រដ្ឋ​មួយ​ផ្សេង​ទៀត ហើយ​ក៏​ជា​ការ​បំពាន​លើ​សិទ្ធិមនុស្ស​ជាមូល​ដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ និង​សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្ដិវិធី ដែល​ជា​បទដ្ឋាន​ស្នូល​នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកា​សញ្ញា​អត្តរជាតិ​ស្ដីពី​សិទ្ធិស៊ីវិល និង​នយោបាយ ដែល​ថៃ​ជា​រដ្ឋភាគី។ ក្រសួង​ការបរទេស​បាន​បន្ត​ទៀត​ថា ប្រទេស​ថៃ​ក៏​កំពុង​រំលោភ​ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដែល​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក មិន​ត្រូវ​ធ្វើ​សកម្មភាព​បង្កហេតុ និង​ត្រូវ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិវិធី។ លើស​ពី​នេះ ថៃ​កំពុង​បង្ហាញ​យ៉ាង​ច្បាស់​ប្រើ​កម្លាំង​ដើម្បី​ទាមទារ​យក​ដែន​អធិបតេយ្យ​លើ​តំបន់​មិន​ទាន់​បាន​កំណត់​ខណ្ឌសីមា ដែល​រំលោភ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០០ និង​ការ​ជ្រៀតជ្រែក​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមាព្រំដែន​គោក។ ការ​ព្រមាន​ប្រើ​ច្បាប់​អាជ្ញាសឹក​កងទ័ព​ថៃ​នេះ បាន​កើត​ឡើង បន្ទាប់ពី​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ថៃ បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គ្រាប់​ជំពាម​កូន​ឃ្លី និង​គ្រាប់​កាំភ្លើង​ជ័រ​បាញ់​បង្ក្រាប​មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​តវ៉ា​ការ​ចូល​រាយ​បន្លាលួស​បន្ថែម​នៅ​ភូមិ​ព្រៃចាន់​កាល​ពី​សប្ដាហ៍​មុន ដែល​បណ្ដាល​ឱ្យ​ព្រះសង្ឃ ពលរដ្ឋ និង​កងកម្លាំង​ខ្មែរ​រង​របួស​ជិត​៣០​នាក់។ ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​បញ្ហា​សង្គម​និង​នយោបាយ​លោក ប៉ោ មករា បាន​មើលឃើញ​ថា កងកម្លាំង​របស់​ប្រទេស​ថៃ កំពុង​តែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន រួមមាន​ការ​ធ្វើ​ឱ្យ​បាត់បង់​ទី​ជម្រក ការ​ខាតបង់​ពេល​វេលា​រកស៊ី​ចិញ្ចឹម​ជីវិត និង​ចុងក្រោយ​ការ​បំភិតបំភ័យ​ដោយ​ចង់​ប្រើ​ច្បាប់​អាជ្ញាសឹក​ក្នុង​ចេតនា​របស់​ខ្លួន​ដើម្បី​លេប​យក​ទឹកដី​កម្ពុជា។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​មាន​វិធានការ​យ៉ាង​ណា ដើម្បី​ពឹង​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ឱ្យ​ឃើញ​ជាក់​ស្ដែង​លើ​ប្រទេស​ថៃ ដើម្បី​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន។ ជា​យន្តការ​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព ជា​យន្តការ​មួយ​ដែល​ធ្វើ​ឱ្យ​សកម្ម ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​ប្រជាជន​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​សហគមន៍​អន្តរជាតិ​ដឹង រួមមាន​សហគមន៍​អឺរ៉ុប និង​អាស៊ាន​ទាំង​មូល​ឱ្យ​ដឹង​ថា ភាគី​ថៃ​ជា​អ្នក​រំលោភ​លើ​បទ​ឈប់​បាញ់ រំលោភ​ទៅ​លើ រំលោភ​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ព្រំដែន​ហ្នឹង។ លោក ប៉ោ មករា អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែនដែល​ចោទ​ពួកគាត់​ថា​ស្ថិត​ក្នុង​ដី​ថៃត្រូវ​ចាកចេញ​ពី​ផ្ទះសម្បែង​ត្រឹម​ថ្ងៃ​ទី១០ខែតុលា​ខាង​មុខ​នេះស្របពេល​លោកហ៊ុន ម៉ាណែតបាន​លើកឡើង​ថាបន្ទាប់ពី​ការ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ជាង​២០គ្រួសារអាជ្ញាធរ​ថៃ​គ្រោង​នឹង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​គ្រួសារ​បន្ថែម​ទៀតចេញ​ពី​លំនៅឋាន​ក្នុង​ភូមិ​ព្រៃចាន់និង​ភូមិជោគជ័យ។លោកហ៊ុន ម៉ាណែតបាន​ដាក់​លិខិត​ស្នើសុំ​កិច្ចអន្តរាគមន៍​ជាបន្ទាន់​ពី​ប្រធាន​អង្គការ​សហប្រជាជាតិរួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិកចិនបារាំងនិង​ប្រធានអាស៊ានឱ្យ​ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
20 Sep 2025, 15:34 GMT By ប្រាជ្ញ ចេវ

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​ប្ដូរវេន​អាស៊ាន​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​លោក អនុធីន ឆានវីរៈគូល (Anutin Charnvirakul) គឺ​បាន​ពិភាក្សា​គ្នា​ជុំវិញ​ស្ថានភាព​ចុងក្រោយ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ហើយ​លោក​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​ដែល​កម្ពុជា-ថៃ ត្រូវ​រក្សា​សណ្ដាប់ធ្នាប់ និង​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ការ​ខ្វែង​គំនិត​គ្នា​ណា​មួយ បង្កើត​ឱ្យ​មាន​ភាព​តានតឹង​មិន​ចាំបាច់​នោះ​ឡើយ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បន្ត​ថា នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​យក​បញ្ហា​ទាំង​អស់​ដាក់​លើ​តុ​ចរចា​គ្នា តាមរយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ (JBC) ហើយ​លោក​បញ្ជាក់​ថា ប្រទេស​ម៉ាឡេស៊ី​ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​សង្ឃឹម​ថា ស្មារតី​នៃ​ការ​យោគយល់​គ្នា និង​ការ​ពិភាក្សា​គ្នា ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធានា​ដល់​សន្ដិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​នេះ​បាន​កើតឡើង ក្រោយ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​បញ្ចប់​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ក្រុម​ទាហាន​ប្រដាប់​អាវុធ និង​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ថៃ ដែល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង គ្រាប់​ជំពាម​កូន​ឃ្លី និង​គ្រាប់​កាំភ្លើង​ជ័រ បាញ់​ប្រហារ​មក​លើព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​លើក​គ្នា​តវ៉ា​រារាំង​ការ​រាយ​បន្លាលួស។ ការ​បង្ក្រាប​នេះ បាន​បណ្ដាល​ឱ្យ​រងរបួស​ព្រះសង្ឃ ពលរដ្ឋ​ស៊ីវិល និង​កងកម្លាំង​ខ្មែរ​ជិត​៣០នាក់ និង​ជា​ការ​ប៉ះទង្គិច​ដ៏​ស្រួចស្រាវ​បំផុត ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​គ្នា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ដែរ​ថា ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​ថៃ​មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ គឺ​ជា​ស្ថានការណ៍​វិវត្ត​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏​លោក​បាន​អំពាវនាវ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ជួយ​អន្តរាគមន៍​ជាបន្ទាន់​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​កុំ​ឱ្យ​កងទ័ព​ថៃ​រាយ​បន្លាលួស​លើ​ទឹក​ដី​កម្ពុជា​បន្ថែម​ទៀត។ បើទោះបីជា​មាន​ការ​អន្តរាគមន៍​ពី​ប្រធាន​អាស៊ាន​យ៉ាងណាក្ដី សារព័ត៌មាន​ថៃ Khaosod បាន​ចុះផ្សាយ​ថា នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​លោក អនុធីន ឆានវីរៈគូល បាន​ទទូល​ស្គាល់​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ប៉ុន្តែ​បាន​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​ថៃ​នោះ​ទេ។ ជាមួយគ្នានេះ នៅ​ថ្ងៃ​ទី១៩ ខែកញ្ញា កងទ័ព​ថៃ​នៅ​តែ​បន្ត​ព្យាយាម​ចូល​មក​រាយ​បន្លាលួស​បន្ថែម​ទៀត នៅ​ច្រក​ព្រំដែន​បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​បាន​ពលរដ្ឋ​រាប់រយ​នាក់​ប្រមូល​ផ្ដុំ​គ្នា​រារាំង និង​បណ្ដេញ​ឱ្យ​ដកថយ​ទៅ​វិញ។ ការ​បន្ត​ព្យាយាម​ចូល​រាយ​បន្លាលួស​នេះ ស្របពេល​លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​ទៅ​ប្រធាន​អង្គការ​សហប្រជាជាតិ និង​មេដឹកនាំ​អាមេរិក ចិន និង​បារាំង​ថា កងទ័ព​ថៃ​ត្រៀម​វាយ​លុក​ឈ្លានពាន​ទឹក​ដី​កម្ពុជា​១៧ទីតាំង​ផ្សេង​ទៀត ពី​ខេត្តពោធិ៍សាត់​ដល់​ខេត្ត​កោះកុង៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle