US Agency for Global Media

News and Information from Around the World

Clear all
20 Aug 2026, 12:21 GMT By សំ ប៉ូលី

លោក ហ៊ុន សែន បានបង្កើតបទចោទក្លែងក្លាយ «ក្បត់ជាតិ» ដើម្បីយកលេសរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រកន្លះប្រទេស និងចាប់ឃុំខ្លួនលោក កឹម សុខា ជិត១០ឆ្នាំ។ លើសពីនេះ លោក ហ៊ុន សែន ក៏បានប្រើប្រាស់គ្រប់ឧបាយកល រាប់ពីការចាប់បង្ខំ រហូតឲ្យលុយកាក ទិញទឹកចិត្តក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ចាត់ទុកអ្នកចុះចូលទាំងនោះ ថាជាសត្វលលក ហើយលោកបានប្រើ លលកឲ្យជួយទាក់លលក ដោយមិនប្រកាន់ថា លលកតូចឬធំឡើយ។ ចំណែកក្រុមមន្ត្រីគណបក្សប្រឆាំង ដែលមានឆន្ទៈរឹងមាំ តស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានរងការធ្វើបាបយ៉ាងចាស់ដៃពីអាជ្ញាធរនៃរបបដឹកនាំត្រកូល «ហ៊ុន»។ លោក ហ៊ុន សែន បានចាត់ទុកក្រុមមន្ត្រីបក្សប្រឆាំង ដែលមិនព្រមលក់ខ្លួន ថាជាក្រុមមនុស្សក្បាលរឹង និងប្រៀបប្រដូច ជាត្រីក្នុងត្រក ដែលលោក កាច់កស៊ីពេលណាក៏បាន។ លោក ហ៊ុន សែន មិនដែលខ្វល់នឹងការថ្កោលទោសពីសហគមន៍ជាតិ និងអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងដើរប្រាសចាកឆ្ងាយពីរបបលទ្ធិប្រជាធិបតេយ្យនោះទេ។ លោកខ្វល់តែការពារអំណាច និងរៀបចំផ្ទេរអំណាច ទៅឲ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។ ថ្មីៗនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានចុះចូលជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកញ្ញា និងឪពុកនាង ធ្លាប់ចាត់ទុកថា ជារបបផ្ដាច់ការ៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
13 Aug 2026, 14:15 GMT By សំ ប៉ូលី

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Thomas Andrews) បានបង្ហាញពីកង្វល់នៃស្ថានភាពរបស់ជនភៀសសឹកខ្មែរជិត៣ម៉ឺននាក់ និងបានទទូចឲ្យថៃ គោរពច្បាប់អន្តរជាតិ ដើម្បីឲ្យជនភៀសសឹកទាំងនោះ បានវិលទៅភូមិកំណើត និងប្រកបរបរចិញ្ចឹមជីវិតដូចដើមវិញ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានប្រទេសថៃបដិសេធ និងចាត់ទុកថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងលម្អៀង។ ក្រៅពីបញ្ហារបស់ជនភៀសសឹកខ្មែរតាមព្រំដែន លោក លោក ថម អេនឌ្រូ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ធានាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានឡើងវិញ។ ការលើកឡើងនេះ ស្របពេលលោកបង្ហាញពីក្ដីកង្វល់ ជុំវិញការធ្វើទុក្ខបុកម្នេញអ្នកនយោបាយជំទាស់ ជាពិសេស គឺការចាប់ខ្លួនអ្នកសម្ដែងមតិជាង ១០០នាក់ ដាក់ពន្ធនាគារ។ រដ្ឋាភិបាលកម្ពុជា មិនទាន់មានប្រតិកម្មលើការជំរុញនេះទេ ប៉ុន្តែ កន្លងមក តែងចាត់ទុកថា ជារបាយការណ៍ខ្វះការពិត និងលម្អៀងទៅគណបក្សប្រឆាំង៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
7 Aug 2026, 09:32 GMT By សំ ប៉ូលី

ពលរដ្ឋហាក់មិនជឿថា ក្រុមអ្នកមានអំណាច និងកូនចៅរបស់ពួកគេ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ឡើយ។ ភាពមិនជឿជាក់នេះបានកើតឡើងជាថ្មី ក្រោយពីកូនស្រីឧកញ៉ា តុង ហុងសេង ឈ្មោះ សាម ម៉ីជូ អាយុ២៧ឆ្នាំ បានបើកឡានទំនើបបុកអ្នកបើកម៉ូតូ ជាមន្ត្រីក្រសួងសាធារណការឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ ឲ្យស្លាប់ចោលប្រពន្ធនិងកូនតូច ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៨ ខែកក្កដា។ ការព្រួយបារម្ភរបស់ពលរដ្ឋ ថាជនបង្កអាចរកលេសដើម្បីរួចខ្លួនពីការទទួលខុសត្រូវតាមច្បាប់ គឺដោយសារកន្លងមក ធ្លាប់មានករណីកូនមន្ត្រីនិងអ្នកមានអំណាច តែងទទួលបានការបន្ធូរបន្ថយទោស ក្រោយពីបើកឡានបុកមនុស្សស្លាប់។ ករណីទាំងនោះ ​រួមមាននិស្សិតពេទ្យឈ្មោះ គាមពិសិដ្ឋ ណារីតា កូនស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល កាលពីឆ្នាំ២០១៣ បានបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យកុមារ៣នាក់ស្លាប់ ប៉ុន្តែជាប់គុកតែ៣ខែ ដោយមន្ត្រីលើកហេតុផលថា និស្សិតពេទ្យរូបនេះ មានជំងឺសរសៃប្រសាទ។ ចំណែកកូនស្រីសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបឈ្មោះ យិន ឃុនម៉ី ដែលបើកឡានយ៉ាងលឿន ទៅបុកម៉ូតូនិស្សិតឆ្នើមកញ្ញា ឌុំ រីដា ស្លាប់ កាលពីឆ្នាំ២០១៩ ក៏ជាប់គុកត្រឹម២ខែដែរ។ លើសពីនេះ កូនប្រុសរបស់មេធាវីម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបានបើកឡានបុកកីឡាករជម្រើសជាតិវាយស៊ីស្លាប់ ហើយបានព្យាយាមរត់គេចខ្លួនពីផ្លូវច្បាប់ បានប្ដឹងប្រពន្ធ និងឪពុកម្ដាយជនរងគ្រោះពីបទបរិហាកេរ្តិ៍ថែមទៀតផង៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
30 Jul 2026, 14:02 GMT By សំ ប៉ូលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg ថា អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមសមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ និងលោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋជកម្មឆបោកអនឡាញ និងការរំលោភសិទ្ធិមនុស្ស គឺជារឿងបុគ្គលរវាងឧកញ៉ាទាំងពីររូបនេះ ជាមួយសហរដ្ឋអាមេរិក។ លោកបន្តថា លោក កុក អាន និងលោក លី យ៉ុងផាត់ ក៏បានជួលមេធាវី ដើម្បីតតាំងនឹងការចោទប្រកាន់ពីសហរដ្ឋអាមេរិក តាមផ្លូវតុលាការ។ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា លោកក៏មិនអាចបកស្រាយថា ភាគីខាងណាខុសឬត្រូវឡើយ ដោយវាអាស្រ័យលើភស្ដុតាង និងការសម្រេចពីតុលាការអាមេរិកប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត នេះ ត្រូវបានគេចាត់ទុកថា ជាការគេចវេះ និងដោះសារយករួចខ្លួន ពីការទទួលខុសត្រូវ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
24 Jul 2026, 15:17 GMT By សំ ប៉ូលី

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃទី១៧ ខែកក្កដា ហើយលោកបានលើកឡើងពីការព្រួយបារម្ភរបស់ថៃ ចំពោះការបញ្ជូនអាវុធ ជាពិសេសរថក្រោះផលិតដោយប្រទេសចិន ទៅឲ្យប្រទេសកម្ពុជា។ លោក អានុទីន បញ្ជាក់ថា ជាការឆ្លើយតប ប្រធានាធិបតីចិនបានធានាថា នឹងមិនឲ្យកម្ពុជាប្រើប្រាស់អាវុធដែលទទួលបានពីចិន សម្រាប់យកទៅវាយប្រហារលើប្រទេសថៃឡើយ។ កម្ពុជាទទួលបានរថគ្រោះប្រភេទ T59D ចំនួន៣៩គ្រឿង ក្នុងចំណោម៩៣គ្រឿង ដែលចិនបានព្រមព្រៀងប្រគល់មកឲ្យកម្ពុជា តាំងពីមិនទាន់ផ្ទុះសង្គ្រាម។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មថា រថក្រោះដែលចិនប្រគល់ឲ្យទាំងនេះ មិនបានស្នើ១០ភាគនៃរថគ្រោះ ដែលកម្ពុជាកំពុងប្រើនោះទេ។ ទោះជាយ៉ាងណា ការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ ថាប្រធានាធិបតីចិន មិនឲ្យកម្ពុជាប្រើប្រាស់អាវុធទទួលបានពីចិនសម្រាប់វាយប្រហារលើថៃនោះ មិនទាន់មានការឆ្លើយតបផ្ទាល់ពីភាគីចិន និងកម្ពុជានៅឡើយទេ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
17 Jul 2026, 15:57 GMT By សំ ប៉ូលី

ក្មួយប្រុសលោក ហ៊ុន សែន និងជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ត្រូវបានសង្ស័យថា កំពុងសាងសង់វិមានដ៏ប្រណិត រួមទាំងទីលានវាយកូនហ្គោល នៅលើផ្ទៃដីបឹងតាមោកប្រមាណ១០០ហិកតា។ លោក ហ៊ុន តូ ត្រូវបានសហរដ្ឋអាមេរិក ដាក់ឈ្មោះនៅក្នុងបញ្ជីខ្មៅ ថាជាក្រុមឧក្រិដ្ឋជនអន្តរជាតិ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ធនាគារ ហួយវ័ន ផេ (Huione Pay) លាងលុយកខ្វក់ ដែលទទួលបានពីការឆបោក។ លោក ហ៊ុន តូ ក៏កំពុងប្រឈមមុខនឹងក្រុមជនជាតិចិន និងខ្មែររាប់រយនាក់ ដែលជាអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ។ ពួកគេបានចេញតវ៉ាស្ទើររៀងរាល់ថ្ងៃ នៅមុខធនាគារជាតិ និងមុខស្ថានទូតចិន ដោយលើកបដាទាមទារឲ្យលោក ហ៊ុន តូ សងលុយកម្លាំងញើសឈាមពួកគេវិញ។ ក្រុមអ្នកតវ៉ាសង្ស័យថា លុយពួកគេរាប់លានដុល្លារ ដែលដាក់តម្កល់ទុកនៅធនាគារ ហួយវ័ន ផេ ហើយបានបាត់ គឺអាចដោយសារលោក ហ៊ុន តូ បង្កកទុក សម្រាប់យកទៅសាងសង់ទីលានវាយកូនហ្គោល។ ទោះជាយ៉ាងណា គ្មានស្ថាប័នណាមួយ ហ៊ានប៉ះពាល់ ឬចាត់វិធានការច្បាប់លើលោក ហ៊ុន តូ ឡើយ ផ្ទុយទៅវិញ បែរជាបង្ក្រាបយ៉ាងហិង្សាលើអ្នកតវ៉ា ហើយបានចាប់ខ្លួនម្ចាស់លុយ ជាជនជាតិខ្មែរពីរនាក់ដាក់គុក និងចាប់ជនជាតិចិនម្នាក់បញ្ជូនទៅប្រទេសវិញ។ ទង្វើនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា កាន់តែមានក្លិនអាសោចលើឆាកអន្តរជាតិ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
10 Jul 2026, 14:09 GMT By សំ ប៉ូលី

បណ្ឌិត កែម ឡី ជាអ្នកវិភាគសង្គមមួយរូប ដែលហ៊ាននិយាយរិះគន់ចំៗ ទៅលើចំណុចខ្វះខាតរបស់រដ្ឋាភិបាលដើម្បីឱ្យមានការគោរព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប ១០ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់ នៅស្ថានីយប្រេងឥន្ធនៈស្ដុបបូកគោ ក្នុងរាជធានីភ្នំពេញ។ ទោះបីជា អាជ្ញាធរចាប់បានបុគ្គលឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា «ជួប សម្លាប់» ឲ្យមកទទួលខុស ហើយជននេះ បានសារភាពថា ការសម្លាប់បណ្ឌិត កែម ឡី ដោយសារបំណុល ៣០០០ដុល្លារអាមេរិក។ ប៉ុន្តែពលរដ្ឋ និងក្រុមគ្រួសារយល់ឃើញថា គ្រាន់ជារឿងប្រឌិតប៉ុណ្ណោះ។ ពួកគាត់សង្ស័យថា ការធ្វើឃាតលើបណ្ឌិត កែម ឡី គឺជាប់ពាក់ព័ន្ធអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ទើបមិនអាចវែកមុខឃាតករពិតបាន៕ តើយុត្តិធម៌នឹងមានសម្រាប់លោកបណ្ឌិត កែម ឡី ដែរឬទេ? #គំនូរជីវចលនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
28 Jun 2026, 09:00 GMT By សំ ប៉ូលី

លោក ហ៊ុន សែន ជាមេដឹកនាំដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រគំរាមកំហែង ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ និងរារាំងពួកគេមិនឱ្យចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនមេតា (Meta) បានសម្រេចដកវីដេអូរបស់លោក ហ៊ុន សែន ដែលប្រើភាសាអសុរោះ និងគំរាមកំហែងថា “ងើបមួយ វ៉ៃមួយ” ចេញពីទំព័រហ្វេសប៊ុក (Facebook) របស់លោក កាលពីថ្ងៃទី១៨ ខែមិថុនា។ ការសម្រេចនេះធ្វើឡើងក្រោយពីអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យ រួមទាំងសហគមន៍ខ្មែរនៅក្រៅប្រទេស បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុនមេតា ប្រឆាំងនឹងលោក ហ៊ុន សែន ដែលប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយសារគំរាមកំហែង ហិង្សា និងអសុរោះ។ តើព្រឹត្តិការណ៍នៃការលុបវីដេអូនេះ អាចធ្វើឱ្យមេដឹកនាំខ្មែររូបនេះភ្ញាក់រឭកបានដែរឬទេ? កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
14 Jun 2026, 09:00 GMT By សំ ប៉ូលី

លោក ហ៊ុន សែន ជាមេដឹកនាំ ដែលចូលចិត្តពាក់នាឡិកា តម្លៃរាប់សិបលានដុល្លារ។ លោកបានទទួលស្គាល់កំហុសថា កាលលោកនៅធ្វើជានាយករដ្ឋមន្ត្រី លោកមិនបានពង្រឹងវិស័យការពារជាតិ ហើយផ្ដោតតែលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាស្ពាន ថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើម ទើបធ្វើឲ្យកម្ពុជាមិនអាចទប់ទល់ការឈ្លានពានពីប្រទេសថៃបាន។ តើកត្តាដែលនាំឲ្យវិស័យការពារជាតិទន់ខ្សោយ គឺដោយសារតែអំពើពុករលួយ និងការដឹកនាំតាមបែបបក្ខពួកគ្រួសារនិយម ឬដោយសារការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ នៅពេលដែលកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ពីបរទេសច្រើនណាស់ក្នុងមួយឆ្នាំៗ? កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
5 Jun 2026, 14:21 GMT By ប្រាជ្ញ ចេវ

ក្រុមអង្គការជាតិ និងអន្តរជាតិបានលើកឡើងនៅក្នុងលិខិតដាក់ទៅលោក ហ៊ុន ម៉ាណែត ថា ក្រុមចលនាមាតាធម្មជាតិ បានធ្វើយុទ្ធនាការដោយសន្ដិវិធីដើម្បីការពារបរិស្ថាន តាមរយៈការលើកម្ពស់ការយល់ដឹងទៅដល់ពលរដ្ឋតាមបណ្ដាញសង្គម និងអំពាវនាវឲ្យទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបូមខ្សាច់ខុសច្បាប់ ការបញ្ចេញទឹកកខ្វក់ចូលទន្លេ និងសមុទ្រ ការសាងសង់ទំនប់វារីអគ្គិសនី និងការបំផ្លាញដីសើមជាដើម ខណៈបញ្ហាទាំងអស់នេះ ត្រូវបានរកឃើញថា សុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលនាំឲ្យបាត់បង់ចំណូលជាតិ ហើយត្រូវការជាចាំបាច់នូវអភិបាលកិច្ចល្អ។ អង្គការទាំងនោះថា យុវជនមាតាធម្មជាតិ ធ្វើសកម្មភាពដោយសន្ដិវិធី និងស្របតាមច្បាប់អន្តរជាតិ៕ លិខិតដដែលបន្តថា ក្រុមចលនាមាតាធម្មជាតិ បានអនុវត្តសិទ្ធិរបស់ខ្លួនដោយសន្ដិវិធី តាមរយៈការបញ្ចេញមតិ និងការប្រមូលផ្ដុំគ្នាដើម្បីការពារបរិស្ថាននៅកម្ពុជា ដែលទៅស្របតាមអនុសញ្ញាស្ដីពីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់សច្ចាប័នដែរ លើសពីនេះ ក្រុមយុវជនទាំងនោះ ក៏មិនបានញុះញង់ឲ្យមនុស្សប្រព្រឹត្តអំពើហិង្សា ដែលជាទង្វើខុសច្បាប់ឡើយ។ ក្រុមអង្គការទាំងនោះ បានបន្តថា ការបំបែកក្រុមចលនាមាតាធម្មជាតិ ឃុំខ្លួននៅពន្ធនាគារដាច់ស្រយាលផ្សេងៗពីគ្នា និងមានចម្ងាយរាប់រយគីឡូម៉ែត្រពីគ្រួសារ និងការបដិសេធបណ្ដឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ រួមទាំងការពន្យារពេលនិតីវិធីរបស់សាលាឧទ្ធរណ៍ គឺបានរំលោភទាំងសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយសេរីនិងយុត្តិធម៌ និងទាំងសិទ្ធិសន្មតថាគ្មានទោសផងដែរ។ ការដាក់លិខិតនេះ បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានជូនដំណឹងកាលពីខែឧសភា ស្ដីពីការពន្យារពេលបើកសវនាការជំនុំជម្រះក្ដីលើបណ្ដឹងរបស់ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៥នាក់ ដើម្បីជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាន និងបានឃុំខ្លួនពួកគេតាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ សកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ ដែលកំពុងជាប់ឃុំរួមមានលោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី និងលោក យីម លាងហ៊ី។ ក្រុមអង្គការទាំង៧០ស្ថាប័នបានបញ្ជាក់ទៀតថា កម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលគ្រោងធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២៦នេះ ហើយពួកគេបានទាមទារឲ្យលោក ហ៊ុន ម៉ាណែត ត្រូវទទួលស្គាល់ថា បញ្ហាសិទ្ធិមនុស្ស ការការពារបរិស្ថាន និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមជាសកលដ៏សំខាន់ ដែលក្រុមមេដឹកនាំពិភពលោក នឹងលើកឡើងពីបញ្ហាទាំងអស់ហ្នឹង នៅក្នុងកិច្ចប្រជុំកំពូលនេះ ដូច្នេះ លោក ហ៊ុន ម៉ាណែត ត្រូវធ្វើសកម្មភាពឲ្យស្របតាមស្មារតីនេះ ហើយត្រូវដោះលែងក្រុមយុវជនចលនាមាតាធម្មជាតិ ឲ្យបានមុខកិច្ចប្រជុំកំពូលនេះកើតឡើង៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
5 Jun 2026, 14:02 GMT By ប្រាជ្ញ ចេវ

ការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ប៉ុន្តែមិនផ្ដល់សិទ្ធិឲ្យលោកធ្វើនយោបាយ ត្រូវបានគេមើលឃើញថា គ្រាន់តែជារូបភាពបោកបញ្ជោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្លំភ្នែកពលរដ្ឋនិងសហគមន៍អន្តរជាតិ ឲ្យមើលឃើញថា កម្ពុជាកំពុងមានការបង្រួមបង្រួមជាតិនិងសាមគ្គីជាតិ។ ការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ប៉ុន្តែមិនផ្ដល់សិទ្ធិឲ្យលោកធ្វើនយោបាយ ជាល្បិចបញ្ឆោតរបស់លោក ហ៊ុន សែន៕ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា បានលើកឡើងថា ការបោកបញ្ជោតនេះ នឹងមិនអាចធ្វើឲ្យពលរដ្ឋនិងសហគមន៍អន្តរជាតិជឿជាក់ឡើយ ពីព្រោះលោក ហ៊ុន សែន ហាក់នៅខ្លាចលោក កឹម សុខា វិលចូលធ្វើនយោបាយឡើងវិញ។ ធម្មតា នៅក្នុងប្រទេសប្រជាធិបតេយ្យ មេដឹកនាំនយោបាយ គេមានសិទ្ធិក្នុងការអនុវត្ត ផ្នែកសិទ្ធិសេរីភាពនយោបាយហ្នឹង ប៉ុន្តែប្រសិនបើអ្នកនយោបាយមួយ ត្រូវបានរឹតត្បិតដោយច្បាប់ចេញពីមាត់មេដឹកនាំគណបក្សប្រកួតប្រជែងមួយទៀត អ៊ីចឹង តើគេមើលមកថា វាជាសេរីភាពពិតប្រាកដ ឬជាការបង្កើតសាមគ្គីភាពជាតិ រួបរួមជាតិ មិនអាចធ្វើទៅបានទេ។ វាលុះត្រាតែ បើកលំហសេរីភាព ទី១ មិនមែនត្រឹមលោក កឹម សុខា មានសេរីភាពទេ ត្រូវផ្ដល់សិទ្ធិពេញលេញទាំងផ្នែកនយោបាយ ទាំងការដើរហើរដោយសេរី ស្របតាមកតិកាសញ្ញា និងអនុសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនកុរណា ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសប៊ុកថា ការដែលឪពុករបស់លោក គឺលោក ហ៊ុន សែន បានចុះហត្ថលេខាលើព្រះរាជក្រឹត្យក្នុងនាមជាប្រមុខរដ្ឋស្ដីទី ដើម្បីលើកលែងទោសជាប់ពន្ធនាគារ២៧ឆ្នាំឲ្យលោក កឹម សុខា គឺជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ ទោះជាយ៉ាងណា ព្រះរាជក្រឹត្យបានបញ្ជាក់ថា ទោសបន្ថែម ដែលបានដាក់បម្រាមមិនឲ្យលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយ និងចេញទៅក្រៅប្រទេស មិនត្រូវបានលើកលែងឡើយ។ ការលើកលែងទោសជាប់ឃុំនេះ ក្រោយពីលោក កឹម សុខា តាមរយៈមេធាវី បានដាក់លិខិតទៅប្រធានសាលាឧទ្ធរណ៍ថា មិនប្ដឹងសារទុក្ខទៅតុលាការកំពូលនោះទេ បើទោះជាលោកមិនបានទទួលយកការសម្រេចផ្ដន្ទាទោសក្ដី។ ម្យ៉ាងវិញទៀត ការសម្រេចរបស់លោក ហ៊ុន សែន ដើម្បីលើកលែងទោសឲ្យលោក កឹម សុខា គឺក្រោយពីមេបក្សប្រឆាំងរូបនេះ បានលើកឡើងពីបំណងឈប់ខ្វាយខ្វល់រឿងនយោបាយ ហើយគ្រាន់តែចង់បួសសងគុណម្ដាយ និងមើលថែម្ដាយដែលកំពុងឈឺចាស់ជរាប៉ុណ្ណោះ ប្រសិនបើមានសេរីភាព។ ក្រុមប្រទេសប្រជាធិបតេយ្យធំៗ ដូចជាសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសអូស្ដ្រាលីជាដើម បានស្វាគមន៍ចំពោះការលើកលែងទោសឲ្យលោក កឹម សុខា ប៉ុន្តែប្រទេសទាំងនោះបានគូសបញ្ជាក់ជាថ្មីថា ពួកគេនៅតែចង់ឃើញកម្ពុជា បើកលំហសេរីភាពផ្នែកនយោបាយដ៏ពិតប្រាកដមួយ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
25 May 2026, 16:02 GMT By សំ ប៉ូលី

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរក្រុងភ្នំពេញ នៅតែបន្តធ្វើទុក្ខបុកម្នេញដល់សកម្មជនបរិស្ថាន សកម្មជននយោបាយ សូម្បីតែជនភៀសសឹក ដែលកំពុងបាត់បង់ផ្ទះសម្បែងដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន និងគំរាមកំហែង មិនឱ្យនិយាយការពិតដែរ។ លោក ហ៊ុន ម៉ាណែត បានប្រកាសក្ដែងៗនៅលើវេទិកាសាធារណៈថា ការបញ្ចេញមតិ ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ព្រោះពលរដ្ឋក៏ចេះឈឺចាប់ពីបញ្ហាទឹកដី ដែលប្រទេសជិតខាង កំពុងឈ្លានពាន។ ប៉ុន្តែកាលពីថ្ងៃទី១៧ ខែឧសភា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា ខែម ស្រីមុំ ដោយសារកញ្ញាជាអ្នកចែកចាយព័ត៌មានពីបញ្ហាព្រំដែន និងរឿងរ៉ាវអយុត្តិធម៌នៅក្នុងសង្គម ដ៏សកម្មម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុក៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
22 May 2026, 02:18 GMT By ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​លោក គឹម សុខ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថាកងទ័ព​ថៃ​នឹង​បន្ត​អុកឡុក​ចូល​ទន្ទ្រាន​យក​ដីខ្មែរ​នៅតាម​ព្រំដែន​រហូត​ទាល់តែ​រដ្ឋាភិបាល​លោក​ ហ៊ុន​ ម៉ាណែត​យល់​ព្រម​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​ថៃ​ចង់​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់​ខ្លួន។លោក​បាន​បន្ត​ថាយោធា​ថៃ​មិន​ខ្លាច​អុកឡុក​ខ្មែរ​ដោយ​សារ​ដឹង​ថា លោក ហ៊ុន​ ម៉ាណែត​ជា​មេដឹកនាំ​អន់ខ្សោយ​ប៉ុណ្ណោះ។ មន្ត្រីរដ្ឋាភិបាលនៅក្រៅប្រទេសបានមើលឃើញថា ថៃកំពុងប្រើមធ្យោបាយអុកឡុក ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យល់ព្រមលើកិច្ចព្រមព្រៀងថ្មី៕ ថៃចង់ព្រមព្រៀងគ្នាលើរបស់ថ្មីទាំងអស់ ជាឧទាហរណ៍ គូសផែនទីថ្មីជាដើម គឺងាកចេញពីឯករសារនិងផែនទី ដែលបន្សល់ទុកដោយបារាំង ហើយថៃចង់ឱ្យដោះស្រាយគ្រប់ទំនាស់ទាំងអស់ និងការប្រទុស្ដគ្នា រវាងកម្ពុជានឹងថៃ ដោយប្រើយន្តការទ្វេភាគីតែមួយគត់ គឺមិនឆ្លងទៅដល់ស្ថាប័នអន្តរជាតិ នេះជាអ្វីដែលជាគោលដៅធំ នៅក្នុងកិច្ចព្រមព្រៀងថ្មី។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​លោក គឹម សុខ … ការ​លើកឡើង​នេះស្របពេល​រដ្ឋាភិបាល​ថៃមិន​ទាន់​បង្ហាញ​ជំហរ​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​នៅ​ឡើយ​ដោយ​ទុក​ឱ្យ​កងទ័ព​បន្ត​ដើរ​រាយបន្លាលួស​និង​សាងសង់​របង​ដើម្បី​ខណ្ឌ​ព្រំដែន​ជា​ឯកតោភាគី។លើស​ពី​នេះ​កាល​ពី​អំឡុង​ខែ​មេសា​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក​ ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក៏​ចេញ​មក​បក​ស្រាយ​ថា​ថៃ​មិន​ដែល​យល់​ព្រម​ជាមួយ​កម្ពុជា​ក្នុង​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) ដើម្បី​ដោះស្រាយ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​នោះ​ឡើយ​ក្រោយ​ពី​ថៃ​បាន​លុប​ចោល​ជា​ឯក​តោ​ភាគី​នូវ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១។ ប្រទេស​ថៃ​បាន​បដិសេធ​សំណើ​ជា​បន្តបន្ទាប់​ពី​កម្ពុជា​ក្នុងការ​វិល​ទៅ​ដោះស្រាយ​ជម្លោះ​ព្រំដែន​តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​(JBC)​ គឺ​ចាប់​តាំង​ពី​ការ​ធ្វើ​សង្គ្រាម​លើក​ទី​២​អស់​រយៈពេល​២០​ថ្ងៃ​កាល​ពី​ខែ​ធ្នូឆ្នាំ​២០២៥​ដែល​ឈ្លានពាន​បាន​ប្រាសាទនិង​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​តែង​ប្រកាស​មិន​ទទួល​ស្គាល់​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​តាមរយៈ​ការ​ប្រើ​កម្លាំង​ឡើយ​និង​តែង​ទទូច​ឱ្យ​ថៃ​វិល​មក​ចរចា​និង​វាស់វែង​កំណត់​ព្រំដែន​គោក​ដោយ​ក្រុម​បច្ចេកទេស​ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ឡើង​វិញ។លើស​ពី​នេះ​ លោក​ ហ៊ុន ម៉ាណែត​ និង​លោក ហ៊ុន សែន​ក៏​បាន​ប្រកាស​ទៀត​ថា​ទោះ​នៅ​សល់​ក្ដី​សង្ឃឹម​១​ភាគរយ​ក៏​លោក​ចង់​ចរចា​ដោយ​ទ្វេភាគី​ជាមួយ​ថៃ​ដែរ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
15 May 2026, 11:36 GMT By ប្រាជ្ញ ចេវ

អ្នក​តាមដាន​បាន​មើលឃើញ​ថា ការ​ប្ដឹង​ប្រទេស​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) ឬ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (ITLOS) ដើម្បី​ឱ្យ​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ត្រកូល «ហ៊ុន» ប្រសិនបើ​ការ​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​ពី​តុលាការ​ទាំង​ពីរ​នេះ នឹង​ក្លាយ​ជា​គំរូ​គតិយុត្តិ ដែល​ត្រូវ​យក​ទៅ​អនុវត្ត​ទាំង​ទៅ​លើ​ប្រទេសថៃ និង​ប្រទេស​វៀតណាម។ អ្នកឃ្លាំមើលថា ការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នាតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងប្រើរយៈពេលយូរ ហើយមិនមានដំណោះស្រាយច្បាស់លាស់៕ អ្នក​តាមដាន​ភូមិសាស្ដ្រ​នយោបាយ​លោក សេង វណ្ណលី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជា​ការ​ប្រថុយប្រថាន​មួយ ដែល​អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ទំនាក់ទំនង​រវាង​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​កុម្មុយនិស្ដ​វៀតណាម ប្រសិនបើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​វៀតណាម​នៅ​ក្នុង​តំបន់​សមុទ្រ ដោយសារ​តែ​ជម្លោះ​ដែន​សមុទ្រ​រវាង​កម្ពុជា​និង​ថៃ។ ប្រសិនបើ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ថៃ ដោយ​ផ្អែក​ទៅ​លើ​ការ​បកស្រាយ​ច្បាប់​សមុទ្រ​ណា​មួយ ការ​បកស្រាយ​នោះ នឹង​ត្រូវ​យក​មក​អនុវត្ត​ជាមួយ​វៀតណាម​ដូចគ្នា ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​វៀតណាម នៅ​ក្នុង​តំបន់​សមុទ្រ ដែល​លោក ហ៊ុន សែន ធ្លាប់​ព្រមព្រៀង​ជាមួយ​វៀតណាម។ ភាព​រង្គោះរង្គើ​រវាង​គណបក្ស​បងប្អូន​ទាំង​ពីរ​នេះ ជា​ហានិភ័យ​នយោបាយ ដែល​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ប្រថុយប្រថាន នៅ​ពេល​នេះ​ទេ​។ អ្នក​តាមដាន​ភូមិសាស្ដ្រ​នយោបាយ​លោក សេង វណ្ណលី ការ​លើកឡើង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​ប្រកាស​ថា នឹង​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​លុបចោល​អនុស្សរណៈយោគយល់​គ្នា​ឆ្នាំ២០០១ ដោយ​ឯកតោ​ភាគី។ យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិសមុទ្រ នឹង​មិន​អាច​ចាប់​បង្ខំ​ឱ្យ​ភាគី​ណា​មួយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ខ្លួន ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ​ឡើយ។ លោក សេង វណ្ណលី បាន​បន្ត​ថា លោក ហ៊ុន ម៉ាណែត ចង់​អូស​ថៃ​វិល​មក​តុ​ចរចា​គ្នា​តាម​ទ្វេភាគី​វិញ​នៅ​ពេល​នេះ ដើម្បី​ប្រាប់​ពលរដ្ឋ​ថា ខ្លូន​បាន​ធ្វើ​សកម្មភាព​ការពារ​ជាតិ​ផង និង​ដើម្បី​ចៀសផុត​ការ​បង្ក​បញ្ហា​ស្មុកស្មាញ​ដល់​វៀតណាម​ផង។ លោក​បាន​បន្ថែម​ថា បើទោះបីជា​យន្តការ​នេះ មាន​ហានិភ័យ​ធំ ប្រសិនបើ​ប្រទេស​ថៃ​គ្រាន់តែ​ចូលរួម​បង្គ្រប់​កិច្ច ហើយ​នឹង​មិន​អនុវត្ត​តាម​សេចក្ដីសម្រេច​ចុង​ក្រោយ​ក្ដី។ ចំណែក​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក អ៊ុំ សំអាន បាន​យល់ឃើញ​ថា ការ​ប្រើប្រាស់​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិសមុទ្រ គឺ​គ្រាន់បើ​ជាង​ការ​ចរចា​ទ្វេ​ភាគី។ ប៉ុន្តែ​លោក​ថា ដោយសារ​កម្ពុជា​ជា​ប្រទេស​ទន់​ខ្សោយ​ជាង​ថៃ នឹង​ធ្វើ​ឱ្យ​ការ​ផ្សះផ្សា​ឬ​ចរចា​ទ្វេភាគី ចាញ់​ប្រៀប​ថៃ ដូច្នេះ កម្ពុជា​ត្រូវ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ ទើប​អាច​ទាមទារ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ទំហំ២៦០០០គីឡូម៉ែត្រការ៉េ ដែល​មាន​ធនធាន​រ៉ែ​ប្រេង​និង​ឧស្ម័ន​តម្លៃ​ប្រហែល​៣០០ពាន់​លាន​ដុល្លារ និង​ពាក់​កណ្ដាល​នៃ​កោះគជ់​មក​វិញ។ ហើយ​ថា នឹង​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ​ហ្នឹង មិន​ដឹង​ថា​ប្រើ​ឬ​ក៏​អត់​ផង។ ពីព្រោះ​ដូច​កន្លង​មក លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា​នឹង​ប្ដឹង​ទៅ ICJ រហូត​មក​ដល់​ពេល​នេះ អត់​ទាន់​បាន​ប្ដឹង។ អ៊ីចឹង គ្រាន់​តែ​និយាយ​ចោល ហើយ​មិន​ប្រើ​យន្តការ​ហ្នឹង ក៏​អាច​ថា​បាន​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក អ៊ុំ សំអាន ជុំវិញ​បញ្ហា​នេះ នាយក​រដ្ឋមន្ត្រី​ថៃ​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រកាស​ក្រោយ​ពី​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ថា កោះគជ់​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ប្រទេសថៃ បើទោះបីជា​បាន​លុប​ចោល​អនុស្សរណៈយោគយល់​គ្នា​ឆ្នាំ២០០១ ជាមួយ​កម្ពុជា​ក្ដី៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
2 May 2026, 13:29 GMT By ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា​លោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​ត្រកូល «ហ៊ុន» គ្មាន​សមត្ថភាព​ដោះស្រាយ​រឿង​លុយ​កាក់​ឱ្យ​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ឡើយ ទើប​ប្រើ​កង​កម្លាំង​វាយ​បង្ក្រាប​យ៉ាង​ហិង្សា ដើម្បី​កុំ​ឱ្យ​មាន​សកម្មភាព​ចេញ​តវ៉ា​ត​ទៅ​ទៀត។ លោក​បន្ត​ថា ម្យ៉ាងទៀត រដ្ឋាភិបាល​ត្រកូល «ហ៊ុន» និង​ធនាគារ​ជាតិ ក៏​ជា​អ្នក​គប់គិត​ជាមួយ​ឧកញ៉ា ហ៊ុន តូ ឱ្យ​បន្ត​ធ្វើ​សកម្មភាព​រក​ស៊ី​បោកប្រាស់​ដែរ បើទោះជា​ក្រុមហ៊ុន ហួយវ័ន ផេ បាន​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​យ៉ាង​ណា​ក្ដី។ ប្រសិនបើ​ជន​រងគ្រោះ ចង់​ឱ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ ពួក​គាត់​គួរ​តែ​បន្ត​តវ៉ា​រហូត​ទៅ​ដល់​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក ចេញ​វិធានការ​តាម​ចាប់​ឧកញ៉ា​ធំៗ របស់​ក្រុម​គ្រួសារ​ហ៊ុន​នោះ​តែ​ម្ដង ដូចជា លោក ហ៊ុន តូ លោក កុក អាន លោក លី យ៉ុងផាត់ និង​លោក ទ្រី ភាព ជាដើម។ ទាល់​តែ​ដល់​ដំណាក់កាល សហរដ្ឋអាមេរិក​ចេញ​វិធានការ​តាម​ចាប់ ទើប​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​ដោះស្រាយ​ខ្លះ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា​លោក គឹម សុខ ការ​លើកឡើង​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ អម​ដោយ​ក្រុម​កងសន្ដិសុខ បាន​ចុះ​បង្ក្រាប​វាយ​ដំ​លើ​ក្រុម​អ្នក​តវ៉ា​រឿង​បាត់​លុយ​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ និង​បាន​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​ពីរ​នាក់​របួស​ធ្ងន់​បែក​ក្បាល​ហូរ​ឈាម និង​ដេក​សន្លប់​ស្ដូកស្ដឹង រហូត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត ដែល​ជា​អ្នក​ម៉ៅការ​សំណង់ និង​ជា​កម្មករ​សំណង់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​អាជ្ញាធរ​ចោទប្រកាន់​ថា ជា​អ្នក​កៀរគរ​ធ្វើ​បាតុកម្ម ទាំង​ដែល​ពួកគេ​ចេញ​មក​តវ៉ា ដើម្បី​ទាមទារ​លុយ​ថ្លៃ​ធ្វើ​សំណង់ ដែល​តម្កល់​ទុក​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ។ ជុំវិញ​បញ្ហា​នេះ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បាន​ចេញ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​កើតឡើង​រវាង​ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ និង​កងកម្លាំង​សមត្ថកិច្ច។ ទោះជាយ៉ាងណា អ្នកស្រី​នៅ​តែ​ជំរុញ​ឱ្យ​ក្រុម​អតិថិជន នាំគ្នា​ប្ដឹង​ទៅ​តុលាការ និង​ឈប់​លើក​គ្នា​មក​តវ៉ា​នៅ​ធនាគារ​ជាតិ​ទៀត ពីព្រោះ​សំណុំ​រឿង​ក្រុមហ៊ុន ហួយវ័ន ផេ លែង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ធនាគារ​ជាតិ​ហើយ ដោយសារ​បាន​ដក​អាជ្ញាបណ្ណ​តាំង​ពី​ឆ្នាំ២០២៥។ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​​លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា ការ​គេចវេះ​មិន​ទទួល​ខុសត្រូវ​របស់​ធនាគារ​ជាតិ ហើយ​បន្ត​ទុក​ឱ្យ​ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ចេញ​តវ៉ា​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ធនាគារ​ទាំង​មូល​នៅ​កម្ពុជា។ ជា​ធម្មតា ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​ប្រទេស​យើង គ្មាន​ធនាគារ​ណា​មួយ ដែល​ធ្វើ​ប្រតិបត្តិការ​ក្រៅ​ពី​ការ​គ្រប់គ្រង​របស់​ធនាគារ​ជាតិ​ទេ។ អ៊ីចឹង ខ្ញុំ​យល់​ថា វា​ជា​រឿង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។ អ៊ីចឹង រាល់​ប្រតិបត្តិការ​សាច់​ប្រាក់ ទឹក​ប្រាក់ នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ធ្វើ​ឱ្យ​គេ​មើលឃើញ​មាន​ហានិភ័យ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ ធ្វើ​ឱ្យ​អ្នក​ជំនួញ សេដ្ឋកិច្ច ពាណិជ្ជកម្ម មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ប្រព័ន្ធ​ធនាគារ​ផ្សេង​ទៀត ប្រសិនបើ​ធនាគារ​ជាតិ​លើក​ឡើង​បែប​ហ្នឹង៕ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា កាល​ពី​ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ហួយវ័ន ផេ ដោយ​អះអាង​ថា ពី​ចន្លោះ​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៥ ក្រុមហ៊ុន​នេះ បាន​ជួយ​លាង​លុយ​កខ្វក់​ចំនួន​៤​ពាន់​លាន​ដុល្លារ ឱ្យ​ក្រុម​ចោរ​បច្ចេកវិទ្យា​ប្រទេស​កូរ៉េ​ខាង​ជើង និង​ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក​អន្តរជាតិ​នៅ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន ហួយវ័ន ផេ បាន​ដាក់​ឈ្មោះ​លោក ហ៊ុន តូ ដែល​ជា​ក្មួយ​ប្រុស​លោក ហ៊ុន សែន ធ្វើ​ជា​សហ​ប្រធាន​ដ៏​សំខាន់​ម្នាក់ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​មក ពុំ​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​របស់​កម្ពុជា បើក​ការ​ស៊ើបអង្កេត​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​គ្រាន់​តែ​ឃើញ​ក្រុម​អ្នក​មាន​អំណាច​នាំ​គ្នា យក​ស្រា​ថ្លៃៗ ផ្លែឈើ និង​បាច់​ផ្កា​ទៅ​ជូន​ជា​អំណោយ​ដើម្បី​អបអរ​ខួប​កំណើត​ឱ្យ​លោក ហ៊ុន តូ ប៉ុណ្ណោះ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
21 Apr 2026, 15:57 GMT By ប្រាជ្ញ ចេវ

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលាលោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វា​ជា​រឿង​ល្អ នៅ​ពេល​កម្ពុជា​ទទួល​បាន​យុទ្ធោបករណ៍​ពី​មហាអំណាច ទាំង​ពី​ប្រទេសចិន និង​សហរដ្ឋអាមេរិក ប្រសិនបើ​យក​លុយ​ទៅ​ទិញ​ហើយ​មិន​មែន​ជា​ជំនួយ ពីព្រោះ​កម្ពុជា​អាច​ទុក​ប្រើ​ឱ្យ​អស់​ពី​សមទ្ធភាព ដើម្បី​ការពារ​ជាតិ​បាន។ អ្នកឃ្លាំមើលបានលើកឡើងថា ចិនបានប្រគល់នាវាចម្បាំងឱ្យកម្ពុជា ទុកសម្រាប់ជួយការពារចិន នៅពេលមានសង្គ្រាម៕ ប៉ុន្តែ​លោក​បាន​លើកឡើង​ថា ប្រសិនបើ​កម្ពុជា​ទទួល​បាន​អាវុធ​សង្គ្រាម​តាម​រយៈ​ជំនួយ គឺ​មិន​អាច​យក​ទៅ​ប្រើ​សម្រាប់​ការពារ​ខ្លួន​បាន​ឡើយ ជាក់ស្ដែង​ដូច​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​យោធាថៃ កម្ពុជា​មិន​អាច​ប្រើប្រាស់​អាវុធ​ទំនើប​ទទួល​បាន​ពី​ប្រទេសចិន ដើម្បី​ការពារ​ខ្លួន​នោះ​ទេ។ ដូច្នេះ នាវា​ចម្បាំង​ដែល​ជា​ជំនួយ​របស់​ចិន ក៏​គ្រាន់​តែ​ជា​យន្ត​សង្គ្រាម​ឱ្យ​កម្ពុជា ត្រៀម​ខ្លួន​ប្រើ​ជួយ​ច្បាំង​ចិន​ប៉ុណ្ណោះ ពេល​ដែល​ចិន​មាន​សង្គ្រាម។ ជាពិសេស លទ្ធភាព​នៃ​ការ​ប្រឈម​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជាមុន ដូច​ដែល​ចិន​ជួយ​សាងសង់​មូលដ្ឋាន​ជើង​ទឹក​សមុទ្រ​រាម​ឱ្យ​កម្ពុជា ដែល​ជា​ការ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទៅ​ហើយ​របស់​ចិន​លើ​ទឹក​ដី​កម្ពុជា។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលាលោក គឹម សុខ ការ​លើកឡើង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នាវា ខវែត (Corvettes) ប្រភេទ០៥៦ (Type 056) ជា​នាវា​ចម្បាំង​មួយ​គ្រឿង​ក្នុង​ចំណោម​ទាំង​២គ្រឿង ដែល​រដ្ឋាភិបាល​ចិន​បាន​សម្រេច​ប្រគល់​ឱ្យ​កម្ពុជា​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​ធ្វើ​ដំណើរ​មក​ដល់​កំពង់ផែ​ទ័ព​រាម កាល​ពី​ថ្ងៃទី ០៤មេសា ហើយ​បាន​ធ្វើ​ពិធី​ប្រគល់-ទទួល កាល​ពី​ថ្ងៃ​ទី០៨មេសា។ ពិធី​ប្រគល់-ទទួល​នេះ មិន​បាន​ធ្វើឡើង​ជា​សាធារណៈ​ឡើយ ខណៈ​ចិន​គ្រោង​បញ្ជូន​នាវា​ចម្បាំង​គ្រឿង​ទី២ មក​ឱ្យ​កម្ពុជា​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។ នាវា​ចម្បាំង​ទាំង​ពីរ​គ្រឿង ជា​ជា​នាវា​ផ្ទុក​មីស៊ីល ប្រើ​សម្រាប់​ល្បាត ឃ្លាំមើល និង​ធ្វើ​ប្រតិបត្តិការ​ការពារ​ឆ្នេរ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា កងទ័ព​ចិន​បាន​បណ្ដុះបណ្ដាល​កងទ័ព​ជើង​ទឹក​កម្ពុជា ពី​របៀប​ដំណើរការ​នាវា​ទាំង​ពីរ​គ្រឿង​នេះ តាំង​ពី​ខែធ្នូ ឆ្នាំ២០២៣។ សារព័ត៌មានរដ្ឋ​ចិន The Global Times ក៏​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី០៩ មេសា ជុំវិញ​នាវា​ចម្បាំង​គ្រឿង​ទី១ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​មូលដ្ឋាន​ទ័ព​រាម​របស់​កម្ពុជា។ សារព័ត៌មាន​នេះ ក៏​បាន​ដកស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក ចាង ស៊ាវហ្កាំ (Zhang Xiaogang) ដែល​បាន​លើកឡើង​ថា ការ​ប្រគល់​នាវា​ចម្បាំង​គ្រឿង​ទី១ ជាផ្លូវការ​ឱ្យ​កម្ពុជា មិន​មែន​ជា​ការ​ប្រឆាំង​ទៅ​ភាគី​ទី៣​ឡើយ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​មាន​ស្រាប់​រវាង​យោធា​កម្ពុជា​និង​ចិន។ ចិន​ប្រគល់​នាវា​ចម្បាំង​ពីរ​គ្រឿង​ឱ្យ​កម្ពុជា ជា​ជំនួយ​បន្ថែម​ពី​លើ​ការ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​បាន​បើក​សម្ពោធ​ជាផ្លូវការ​តាំង​ពី​ខែមេសា ឆ្នាំ២០២៥។ ការ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​រាម បាន​ធ្វើ​ឱ្យ​មាន​ក្ដី​ព្រួយ​បារម្ភ ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ធំៗ។ សហរដ្ឋអាមេរិក​ខ្លាច​ថា កងទ័ព​ចិន​អាច​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​រាម ជា​កន្លែង​ឈរ​ជើង​យុទ្ធសាស្ដ្រ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ក្នុង​តំបន់៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
10 Apr 2026, 14:59 GMT By ប្រាជ្ញ ចេវ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាល​ពី​ថ្ងៃ​ទី០៣ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ បាន​លើកឡើង​ថា បុគ្គល​ណា ដែល​ដឹង​ច្បាស់​រួច​ទៅ​ហើយ ថា​ជន​នោះ​ជា​មេ​ឧក្រិដ្ឋជន ហើយ​នៅ​តែ​សេពគប់​ផ្ដល់​មធ្យោបាយ និង​ជួល​ទីតាំង​ឱ្យ​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​បទល្មើស បុគ្គល​នោះ នឹង​ត្រូវ​ចាត់ចូល​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន។ លោក កើត រិទ្ធ បន្ថែម​ថា សមត្ថកិច្ច​ត្រូវ​តែ​ស៊ើបអង្កេត​ជីក​ឱ្យ​ដល់ឫសគល់ ដើម្បី​អនុវត្ត​ច្បាប់​លើ​ជន​សង្ស័យ​សម​គំនិត​នោះ។ លោក កើត រិទ្ធ បានលើកឡើងថា ជនណាដែលដឹងថាបុគ្គលនោះជាឧក្រិដ្ឋជន ហើយនៅតែផ្ដល់មធ្យោយបាយធ្វើសកម្មភាពល្មើសច្បាប់ ជននោះនឹងត្រូវចាត់ទុកថា​​ «សមគំនិត»៕ ប៉ុន្តែ​គាត់​អត់​ដឹង​ទេ ស្រាប់តែ​គេ​ហៅ​តាក់ស៊ី​ជិះ គាត់​ដឹក​គេ​ទៅ​ហើយ​គេ​ថា អូរ! ម្នាក់​ហ្នឹង​ស្កេម (Scam) អាហ្នឹង​គាត់​អត់​មាន​ទោស។ សូម្បី​កុំ​ថា​គាត់​ស្កេម សូម្បី​តែ​គាត់​ដឹក​អ្នក​ណា ជា​មេ​គ្រឿងញៀន ដោយ​គាត់​អត់​ដឹង​ថា ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន​ផង ក៏​អត់​មាន​ទោស​ដែរ។ ប៉ុន្តែ​បើ​ផ្ទុយ​ទៅ​វិញ ស្រាប់តែ​ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន គេ​កំពុង​តាម​ចាប់​ខ្លួន ដឹង​ច្បាស់​គ្រប់​គ្នា គាត់​ដឹង អ៊ីចឹង​គាត់​សម្រួល​ការ​រត់​គេច​ខ្លួន​របស់​មេ​គ្រឿងញៀន អាហ្នឹង គាត់​អាច​មាន​ទោស។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បើ​តាម​សម្ដី​របស់​លោក កើត រិទ្ធ បាន​បង្ហាញ​ថា លោក ហ៊ុន សែន អាច​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​មេឧក្រិដ្ឋជន ចេន ហ្ស៊ី ពីព្រោះ​លោក ហ៊ុន សែន បាន​យក ចេន ហ្ស៊ី ធ្វើ​ជា​ទីប្រឹក្សា ក្រោយ​ពី​ជនជាតិ​ចិន​រូប​នេះ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​ឧក្រិដ្ឋជន​ទៅ​ហើយ។ លោក ហ៊ុន សែន បាន​តែងតាំង ចេន ហ្ស៊ី ទី​ជា​ទីប្រឹក្សា តាម​រយៈ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ គឺ​ក្រោយពី​សាលក្រម​តុលាការ​ឧក្រិដ្ឋកម្ម​នៃ​ប្រទេស​ចិន បាន​ពិពណ៌នា​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​លោក ចេន ហ្ស៊ី តាំង​ពី​ឆ្នាំ២០២០ ថា ជា «​ក្រុម​ឧក្រិដ្ឋជន​បនល្បែង​អនឡាញ​ឆ្លង​ដែន​ដ៏​អាក្រក់» ដែល​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ហោចណាស់ ៧០០​លាន​ដុល្លារ ជា​ចំណូល​មិន​ស្រប​ច្បាប់។ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ត្រូវ​រដ្ឋាភិបាល​បង្កើត​ឡើង​ជា​ប្រញាប់ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី​លោក ហ៊ុន សែន ចេញ​ព្រះរាជក្រម​តំណាង​ឱ្យ​ព្រះមហាក្សត្រ ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ថ្ងៃ​ទី០៦ ខែមេសា។ ច្បាប់​ថ្មី មាន​៥​ជំពូក និង​២៤មាត្រា និង​ត្រូវ​រដ្ឋាភិបាល​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ការ​ឆបោក​ពី​កម្ពុជា ដោយសារ​កន្លង​មក កម្ពុជា​នៅ​ខ្វះ​ច្បាប់​សម្រាប់​បង្ក្រាប​លើ​ក្រុម​ឆបោក​នេះ។ ទោះជាយ៉ាងណាក្ដី អ្នក​ឃ្លាំមើល​បាន​យល់ឃើញ​ថា ការ​លើកឡើង​ថា ការ​ឆបោក​អនឡាញ បាន​រីក​រាលដាល​នៅ​កម្ពុជា ដោយសារ​តែ​មិន​ទាន់​មាន​ច្បាប់ គឺ​ជា​លេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ នឹង​មិន​អាច​ប្រឆាំង​ការ​ឆបោក​អនឡាញ​បាន​ជោគជ័យ​ឡើយ ប្រសិនបើ​មន្ត្រី​ធំៗ មាន​អំណច ដែល​សង្ស័យ​ថា ជាមេ​ក្លោង​និង​ម្ចាស់​ទីតាំង មិន​ត្រូវ​បាន​ស៊ើបអង្កេត​និង​អនុវត្ត​តាម​ច្បាប់។ ចំពោះ​ច្បាប់​ថ្មី​នេះ វា​អាច​ជោគជ័យ​បាន លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ប្រើប្រាស់​វា ដើម្បី​ចាត់​វិធានការ​លើ​មេក្លោង​ធំៗ និង​ម្ចាស់​ទីតាំង​ដែល​មាន​អំណាច ជា​ជាង​តែ​ដេញ​ចាប់​បុគ្គលិក​កម្រិត​ទាប។ បញ្ហា​ប្រឈម​បំផុត ដែល​ច្បាប់​មិន​អាច​ដើរ​ទៅ​មុខ​បាន គឺ​អំពើ​ពុករលួយ​ក្នុង​ជួរ​មន្ត្រី​អនុវត្ត​ច្បាប់​ផ្ទាល់​។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ចំណែក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្រៅ​ប្រទេស​បាន​លើកឡើង​ដែរ​ថា ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ពី​កម្ពុជា គឺ​អាជ្ញាធរ​គួរ​មាន​ការ​ស៊ើបអង្កេត លើ​លោក ហ៊ុន សែន ពី​ព្រោះ ការ​ឆបោក​អនឡាញ គឺ​ជា​ជំនួញ​ប្រមូល​លុយ យក​ទៅ​ចិញ្ចឹម​គណបក្សប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចង់​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា មិន​ចាំបាច់​ទៅ​ធ្វើ​ច្បាប់​បន្ថែម​នាំ​តែ​ឱ្យ​ខាត​ពេល​ទេ គឺ​ព្យួរ​អភ័យ​ឯកសិទ្ធ​របស់​លោក ហ៊ុន សែន ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​របស់​ពួកគាត់ ហើយ​នាំ​គាត់​ទៅ​សាកសួរ ឱ្យ​ប្រឈម​ចំពោះ​មុខ​ច្បាប់ រួម​ទាំង​ស៊ើបអង្កេត​បណ្ដាញ​ពាក់ព័ទ្ធ​នឹង​គាត់​ឱ្យ​អស់។ ពីព្រោះ​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ​និយាយ​ច្បាស់​ណាស់​ថា ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា ជា​ជំនួញ​ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក គឹម សុខ កាល​ពី​ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អង់គ្លេស​ឈ្មោះ Humanity Research Consultancy បាន​រកឃើញ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​អាច​បង្ក្រាប​បាន ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​ឧកញ៉ា​មាន​ឥទ្ធិពល ដែល​សុទ្ធ​សឹង​ជា​អ្នក​នៅ​ជុំវិញ​ខ្លួន​លោក ហ៊ុន សែន ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក ហើយ​ពួក​ឧក្រិដ្ឋជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ធ្វើ​ជា​ប្រភព​ផ្គត់ផ្គង់​លុយ​ទៅ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គេច​ផុត​ពី​ការ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
3 Apr 2026, 15:09 GMT By ប្រាជ្ញ ចេវ

អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​បោសសម្អាត​ក្រុម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា គឺ​ត្រូវ​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​លើ​មេក្លោង​ធំៗ ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​រកឃើញ​ថា ជា​អ្នក​ផ្ដល់​ទីតាំង​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ធ្វើ​សកម្មភាព​ឆបោក និង​លាង​លុយ​កខ្វក់។ អ្នកឃ្លាំមើលបានសង្កេតឃើញថា វិធានការបោសសម្អាតឱ្យអស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញពីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត នឹងមិនទទួលបានជោគជ័យឡើយ៕ ការ​បង្ក្រាប​កន្លង​មក វា​អត់​ទាន់​បាន​ទៅ​ដល់​ចំ​គោលដៅ នៃ​មេឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង​ទេ។ អ៊ីចឹង មេ​ឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង ដែល​យើង​សង្ស័យ ក៏ដូចជា ខាង​សារព័ត៌មាន​អន្តរជាតិ គេ​ស៊ើបអង្កេត គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ហើយ​មេឧកញ៉ា​គ្រាក់ៗ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ទៅ​ទៀត គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន និង​ឧកញ៉ា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនូន​ធំ​ទៀត ដែល​យើង​អត់​ទាន់​ឃើញ​មាន​វិធានការ​ចំពោះ​បុគ្គល​ទាំង​នោះ​នៅ​ឡើយ​ទេ​។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​លោក ស៊ឹង សែនករុណា សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស កាល​ពី​ខែតុលា ឆ្នាំ២០២៥ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​រួម​គ្នា​លើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​ឧកញ៉ា​ជនជាតិ​ចិន ចេន ហ្ស៊ី និង​បក្ខពួក រួមទាំង​ក្រុមហ៊ុន ហូយវ័ន ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជួញដូរ​និង​ធ្វើ​ទារុណកម្ម​មនុស្ស​ឱ្យ​បម្រើ​ការ​ឆបោក​អនឡាញ និង​ការ​លាង​លុយ​កខ្វក់ ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​បាត់បង់​ប្រាក់​ជាង​១៦​ពាន់​លាន​ដុល្លារ។ កាល​ពី​ដើម​ខែមីនា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា នឹង​លុបបំបាត់​ទាំង​ស្រុង​ទីតាំង​ឆបោក​អនឡាញ​នៅ​ត្រឹម​ខែ​មេសា​នេះ ក្រោយ​ពី​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ឆបោក​បាន​ប្រហែល ២.៥០០កន្លែង។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ក៏​​ធ្លាប់​​អះអាង​កាល​ពី​ខែកុម្ភៈថា មាន​ជន​បរទេស​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា និង​ប្រហែល​ជាង ២សែន​នាក់​ទៀត បាន​ចាកចេញ​ពី​កម្ពុជា​ដោយ​ខ្លួន​ឯង ដោយសារ​ការ​បង្ក្រាប​លើ​ទីតាំង​ឆបោក​អនឡាញ។ ទោះជាយ៉ាងណា ការ​បង្ក្រាប​ទាំង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​បាន​បញ្ឈប់​សកម្មភាព​ឆបោក​នៅ​កម្ពុជា​ឡើយ។ ​ចង់​បោសសម្អាត​ឱ្យ​ស្អាត ទាល់តែ​សមត្ថកិច្ច សភា និង​តុលាការ ពិនិត្យ​លទ្ធភាព​ព្យួរ​តំណែង​លោក ហ៊ុន សែន និង​តំណែង​លោក ហ៊ុន ម៉ាណែត ហើយ​ហៅ​អ្នក​ទាំង​ពីរ​ទៅ​សាកសួរ ព្រម​ទាំង​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​ស៊ី​ជម្រៅ ពីព្រោះ​របាយការណ៍​ពី​សហគមន៍​អន្តរជាតិ សុទ្ធ​តែ​បាន​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ប្រទេស​កម្ពុជា ជា​ជំនួញ​កខ្វក់ ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជនកម្ពុជា និង​អំណាច​ក្រុម​គ្រួសារ ហ៊ុន។ ម៉្លោះ​ហើយ គឺ​ពាក់ព័ទ្ធ​ទៅ​នឹង​តំណែង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ក្រុម​គ្រួសារ ហ៊ុន​។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក គឹម សុខ កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម លើ​ជនជាតិ​ខ្មែរ​និង​ចិន​ចំនួន​៣​រូប​ទៀត ដែល​បើក​ទីតាំង​ឆបោក​អនឡាញ​ដ៏​ធំ​បំផុត ស្ថិត​នៅ​ទីក្រុង​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ក្នុង​ខេត្តព្រៃវែង ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ចក្រភព​អង់គ្លេស​បញ្ជាក់​ថា ទីតាំង​នេះ មាន​ការ​ជួញដូរ​មនុស្ស​ឱ្យ​ធ្វើ​ជា​កម្មករ​ប្រហែល ២ម៉ឺន​នាក់ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ព្រីនស៍ គ្រុប ហើយ​កំពុង​បន្ត​បើក​ដំណើរការ ទោះ​កំពុង​មាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ក្ដី៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download metadata bundle
4 Mar 2026, 14:47 GMT By RFA Khmer

រដ្ឋាភិបាល ត្រូវចាប់មេខ្លោងធំៗ និងមន្ត្រីរដ្ឋាភិបាល មួយចំនួន ពាក់ព័ន្ធឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ យកមកផ្ដន្ទាទោសដើម្បីបោសសម្អាត ឱ្យមានប្រសិទ្ធភាព។

Download metadata bundle