US Agency for Global Media

News and Information from Around the World

← Back to Direct feed
Download metadata bundle

ហ៊ុន តូ៖​ «ទុកលុយ ហួយវ័ន ធ្វើវិមាន និងទីលានវាយកូនហ្គោល»

17 Jul 2026, 15:57 GMT By សំ ប៉ូលី
ហ៊ុន តូ៖​ «ទុកលុយ ហួយវ័ន ធ្វើវិមាន និងទីលានវាយកូនហ្គោល»
សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!
Credit: សំ ប៉ូលី

ក្មួយប្រុសលោក ហ៊ុន សែន និងជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ត្រូវបានសង្ស័យថា កំពុងសាងសង់វិមានដ៏ប្រណិត រួមទាំងទីលានវាយកូនហ្គោល នៅលើផ្ទៃដីបឹងតាមោកប្រមាណ១០០ហិកតា។ លោក ហ៊ុន តូ ត្រូវបានសហរដ្ឋអាមេរិក ដាក់ឈ្មោះនៅក្នុងបញ្ជីខ្មៅ ថាជាក្រុមឧក្រិដ្ឋជនអន្តរជាតិ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ធនាគារ ហួយវ័ន ផេ (Huione Pay) លាងលុយកខ្វក់ ដែលទទួលបានពីការឆបោក។ លោក ហ៊ុន តូ ក៏កំពុងប្រឈមមុខនឹងក្រុមជនជាតិចិន និងខ្មែររាប់រយនាក់ ដែលជាអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ។ ពួកគេបានចេញតវ៉ាស្ទើររៀងរាល់ថ្ងៃ នៅមុខធនាគារជាតិ និងមុខស្ថានទូតចិន ដោយលើកបដាទាមទារឲ្យលោក ហ៊ុន តូ សងលុយកម្លាំងញើសឈាមពួកគេវិញ។ ក្រុមអ្នកតវ៉ាសង្ស័យថា លុយពួកគេរាប់លានដុល្លារ ដែលដាក់តម្កល់ទុកនៅធនាគារ ហួយវ័ន ផេ ហើយបានបាត់ គឺអាចដោយសារលោក ហ៊ុន តូ បង្កកទុក សម្រាប់យកទៅសាងសង់ទីលានវាយកូនហ្គោល។ ទោះជាយ៉ាងណា គ្មានស្ថាប័នណាមួយ ហ៊ានប៉ះពាល់ ឬចាត់វិធានការច្បាប់លើលោក ហ៊ុន តូ ឡើយ ផ្ទុយទៅវិញ បែរជាបង្ក្រាបយ៉ាងហិង្សាលើអ្នកតវ៉ា ហើយបានចាប់ខ្លួនម្ចាស់លុយ ជាជនជាតិខ្មែរពីរនាក់ដាក់គុក និងចាប់ជនជាតិចិនម្នាក់បញ្ជូនទៅប្រទេសវិញ។ ទង្វើនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា កាន់តែមានក្លិនអាសោចលើឆាកអន្តរជាតិ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។