US Agency for Global Media

News and Information from Around the World

← Back to Direct feed
Download metadata bundle

#រូបត្លុកនយោបាយ៖ «ជារឿងបុគ្គលរវាងអាមេរិក ជាមួយ កុក អាន និង លី យ៉ុងផាត»

30 Jul 2026, 14:02 GMT By សំ ប៉ូលី
#រូបត្លុកនយោបាយ៖ «ជារឿងបុគ្គលរវាងអាមេរិក ជាមួយ កុក អាន និង លី យ៉ុងផាត»
សូមប្រិយមិត្តចូលរួមដាក់ចំណងជើង ឱ្យរូបត្លុកនេះទាំងអស់គ្នា!
Credit: សំ ប៉ូលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg ថា អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមសមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ និងលោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋជកម្មឆបោកអនឡាញ និងការរំលោភសិទ្ធិមនុស្ស គឺជារឿងបុគ្គលរវាងឧកញ៉ាទាំងពីររូបនេះ ជាមួយសហរដ្ឋអាមេរិក។ លោកបន្តថា លោក កុក អាន និងលោក លី យ៉ុងផាត់ ក៏បានជួលមេធាវី ដើម្បីតតាំងនឹងការចោទប្រកាន់ពីសហរដ្ឋអាមេរិក តាមផ្លូវតុលាការ។ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា លោកក៏មិនអាចបកស្រាយថា ភាគីខាងណាខុសឬត្រូវឡើយ ដោយវាអាស្រ័យលើភស្ដុតាង និងការសម្រេចពីតុលាការអាមេរិកប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត នេះ ត្រូវបានគេចាត់ទុកថា ជាការគេចវេះ និងដោះសារយករួចខ្លួន ពីការទទួលខុសត្រូវ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។